ល្មមដល់ពេលដែលខ្ញុំចេញមកពន្យល់ អំពីការលើកឡើងថា «យកចិត្តទុកដាក់លើបាល់ទាត់ ខ្វះការយក ចិត្តទុកដាក់លើកីឡាប្រដាល់ និងកីឡាផ្សេងទៀត»។
ប្រសិនលោកអ្នកទៅសួរទូរទស្សន៍ប៉ុស្តិ៍លេខ ៥, CTN និងបាយ័ន ដែលបានចាត់តាំងប្រកួតកីឡា ប្រដាល់ខ្មែរ និងបរទេស ខ្ញុំតែងតែឧបត្ថម្ភជានិច្ច គឺម្នាក់ ១,០០០ ដុល្លារ ទោះចាញ់ក្តី ឈ្នះក្តី។ ពេលនោះ មិនមានក្រុមហ៊ុនណាឧបត្ថម្ភទេ ហើយការប្រកួតក៏មានមិនច្រើនដែរ។ ពេលនេះ មានក្រុមហ៊ុនឧបត្ថម្ភ ហើយការប្រកួតក៏ច្រើន អ្នកចូលរួមប្រកួតក៏ច្រើន បងប្អូនដែលស្នេហាកីឡាប្រដាល់ក៏ចូលរួមឧបត្ថម្ភដល់ កីឡាករយើងផងដែរ។
រាជរដ្ឋាភិបាលបានដាក់ចេញ នូវអនុក្រឹត្យកំណត់ក្របខណ្ឌប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីទទួលបាន ការលើកទឹកចិត្ត រហូតមានម៉ូតូអមដំណើរទៀតផង។ យើងបានកំណត់គ្រប់ប្រភេទកីឡាទាំងអស់ ដោយ គ្មានការរើសអើង។ អ្វីដែលបងប្អូនត្រូវគិត បើប្រដាល់វាយឈ្នះតែ ១ នាក់ នៅក្រុមហ៊ុនទូរទស្សន៍ ១ និង មានការឧបត្ថម្ភដោយក្រុមហ៊ុន តើត្រូវលើកទឹកចិត្តបែបណា? បើខ្សែក្រវ៉ាត់ ឬពានរង្វាន់ នៃក្រុមហ៊ុនឯក ជន គឺក្រុមហ៊ុនឯកជនទទួលខុសត្រូវ។
ខ្ញុំបានធ្វើចលនាជាមួយក្រុមហ៊ុនឯកជនច្រើនណាស់ ទើបមានចលនាបែបនេះកើតឡើង។ ខ្ញុំមានការខក ចិត្ត ដោយបងប្អូនយើងមួយចំនួនមិនយល់ពីលក្ខខណ្ឌ ដែលត្រូវទទួលបានការលើកទឹកចិត្តរហូតលើក ឡើងថា កីឡាករឈ្មោះនេះទទួលបានខ្សែក្រវ៉ាត់ពិភពលោក តែមិនបានទទួលរង្វាន់អ្វីសោះ។ ខ្សែក្រវ៉ាត់ ឬ ពានរង្វាន់ពិភពលោក ឬអូឡាំពិក ទឹកប្រាក់ត្រូវបានកំណត់ក្នុងអនុក្រឹត្យ។
ឯពិធីការ គឺត្រូវមានម៉ូតូ ចំនួន ១២ គ្រឿង អមដំណើរដង្ហែរមកកាន់វិមានសន្តិភាព និងដង្ហែរកាត់វិមានឯក រាជ្យ។ ឯណាខ្សែរក្រវ៉ាត់ ឬពានរង្វាន់ពិភពលោក? មិនទាន់មានទេ បើប្រដាល់សូម្បីតែ SEA-GAME ក៏មិនទាន់មានមេដាយមាសមួយផង។
ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទទួល និងបំពាក់មេដាយជូន ស៊ន សៀវម៉ី, សែន រ៉ាឌី និង កែ ឡេង ដែលអ្នកទាំង ៣ នាក់ សុទ្ធតែទៅប្រកួតដោយមានការចាត់តាំង និងប្រកួតក្នុងក្របខណ្ឌដែលអន្តរជាតិទទួលស្គាល់ ហើយ ត្រូវប្រកួតជម្រុះរហូតដល់ជ័យជំនៈចុងក្រោយ។
បងប្អូនកីឡាករ កីឡាការនី គ្រប់ប្រភេទកីឡា សូមបងប្អូនប្រឹងប្រែងឡើង និងប្រកួតឱ្យបានត្រឹមត្រូវតាម ក្របខណ្ឌកំណត់ កុំទៅប្រកួតស្ងាត់ៗ អត់ក្របខណ្ឌ ហើយឱ្យមនុស្សមិនយល់ប្រកាសថា ជាខ្សែក្រវ៉ាត់ ពិភពលោក រហូតទិតៀនថា រាជរដ្ឋាភិបាលលំអៀងទៅរកតែបាល់ទាត់។
សូមអរគុណ និងជូនពរកីឡាករខ្មែរគ្រប់ប្រភេទ ទទួលបានជ័យជំនៈគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិ ជួបតែសំណាងល្អ៕