Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពេលនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ ចូលរួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជន រួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ដែលបន្តពីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី មកដល់តាអង ខេត្តរតនគិរី នៅពេលនេះ។ ចៅស្រីចំណាប់ សុំបង្កើតវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ…
នៅរសៀលថ្ងៃទី ១៩ ខែ វិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ាន- ជប៉ុន ដឹកនាំដោយ លោកស្រី KAORI NAKAMURI ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ លោកស្រី KAORI NAKAMURI បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះសកម្មភាពនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុន។ កម្មវិធីនេះបង្កើតឡើងតាំងពីឆ្នាំ ១៩៧៤ ហើយគោលដៅនៃកម្មវិធីនេះ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពយុវជន និងយុវជនក្នុងតំបន់។ កម្មវិធីនេះបានក្លាយទៅជាបណ្តាញយុវជនថ្មីមួយក្នុងការជួយគ្នាទៅវិញទៅមកក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវនៃរដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុនក៏បានសំដែងនូវក្តីមោទនភាពផងដែរចំពោះការរៀបចំសន្និបាតនាវាយុវជនអាស៊ីអាគ្នេយ៍នៅទីក្រុងសៀមរាបកន្លងមកដែលមានប្រធានបទ ទាក់ទងនឹងបរិស្ថាន និងពិភពលោកបៃតងដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយប្រទេសជប៉ុនចងចាំទុកជានិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះយុវជនយុវនារីទាំងអស់ដែលបានមកកាន់ប្រទេសកម្ពុជា នាពេលនេះ។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជប៉ុន និងអាស៊ានដែលគាំទ្រអោយមានកម្មវិធីនាវាយុវជនជប៉ុននេះ កាលពី ៤៩ ឆ្នាំកន្លងមកនេះ ដែលគួរជាទីគោរព និងជាមរតកដែលបន្សល់ទុកឱ្យយុវជនកម្ពុជា យុវជនអាស៊ាន និងយុវជនជប៉ុនមានទំនាក់ទំនង និងយល់គ្នាកាន់តែច្បាស់។ តាមរយៈទំនាក់ទំនង និងការស្គាល់គ្នានេះ គឺនឹងសម្រួលជួយធ្វើឱ្យរាល់កិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយគ្នាកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពទៅថ្ងៃអនាគត។ អាស៊ាន គឺជាសហគមន៍មួយដែលមានជោគវាសនាតែមួយ ហើយតាមរយៈការយល់គ្នារវាងនាវាយុវជននេះ គឺនឹងជំរុញទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុនអោយកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោ…
អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំម៍ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕