Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
អបអរសាទរ ចំពោះកីឡាករជនពិការ ដែលទទួលបានមេដាយ ថ្ងៃនេះ យើងពិតជាមានការរីករាយ ហើយរួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ខ្ញុំសូមសំដែងនូវការអបអរ ចំពោះ កីឡាករ យ៉ាវ វណ្ណៈ ដែលបានទទួលមេដាយមាសជូនជាតិមាតុភូមិរបស់យើង សូមអបអរសាទរ (និង) ក្រោកឈរឡើង ហើយក៏សូមអ្នកគ្រូរបស់ យ៉ាវ វណ្ណៈ គឺអ្នកគ្រូ នៅ លក្ខិណា បង្ហាញខ្លួនផងដែរ។ អបអរសាទរផងដែរជាមួយ លោក យ៉យ កុសល ដែលទទួលមេដាយសំរិទ្ធពីការប្រកួត។ អរគុណណាស់។ អង្គុយចុះ។ ក៏អបអរសាទរជាមួយនឹងគ្រូបង្វឹកទាំងអស់ ដែលថ្ងៃនេះមានវត្តមាន ខ្ញុំពិតជាមានមោទនភាព ហើយធ្លាប់បាននិយាយថា កីឡាជនពិការរបស់យើង ប៉ារ៉ាឡាំពិក បញ្ជូនកីឡាករទៅតិច ប៉ុន្តែ ទទួលបានមេដាយគ្រប់កម្រិតបានច្រើន។ នេះមិនមែនជាការបន្តុះបង្អាប់ជាមួយនឹងកីឡា ដែលមិនមែនជាជនពិការនោះទេ ក៏ប៉ុន្តែ វាជារឿងពិតយ៉ាងដូច្នេះ។ យើងទៅ ២០ នាក់ បានមេដាយដល់ទៅ ១០ នាក់ ក្នុងពេលដែលយើងទៅឯណោះ ប្រកួតអ្នកដែលមិនមែនពិការ ជួនកាលទៅ ៣០០ នាក់ បានមេដាយ ១០…
នៅរសៀលថ្ងៃទី ១៦ ខែ សីហា នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងខេត្តស្ទឹងត្រែង។ នៅក្នុងពេលចាប់ផ្ដើមនៃការសំណេះសំណាល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងអំពីជោគជ័យក្នុងការចរចារជាមួយប្រទេសឡាវកាលពីថ្ងៃទី ១២ ខែ សីហា កន្លងទៅនេះ ដែលភាគីឡាវបានយល់ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាដោយសន្តិវិធី ដែលបានបញ្ចៀសសង្គ្រាមទាំងស្រុង។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមកហើយ គឺយើងមិនចង់ឃើញសង្គ្រាមតទៅទៀតទេ។ ភាពទន់ភ្លន់ប្រកបដោយគុណធម៌របស់សម្តេចតេជោ គឺធ្វើអោយនាយករដ្ឋមន្រ្តីឡាវទទួលយល់ព្រមទាំងស្រុង។ ទន្ទឹមនឹងជោគជ័យនៃដំណោះស្រាយខាងលើនេះហើយ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកងពលតូចថ្មើរជើងថ្មីលេខ ១២៨ ដើម្បីពង្រឹងបន្ថែមនូវការការពារបូរណភាពទឹកដី និងថែរក្សានូវសុវត្ថិភាពជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ជាពិសេសបងប្អូនដែលរស់នៅតាមព្រំដែនកម្ពុជា-ឡាវ និងវៀតណាម។ ប៉ុន្តែទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋបន្តមានទំនាក់ទំនងល្អជាមួយប្រទេសឡាវ និងប្រទេសជិតខាង កុំអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងសងខាង។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណបងប្អូនខេត្តស្ទឹងត្រែង ដែលបានបោះឆ្នោតអោយគណបក្សប្រជាជនឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ។ សូមអាជ្ញាធរខិតខំបម្រើ និងផ្តល់នូវសេវាតម្រូវការចាំបាច់នានាជូនប្រជាពលរដ្ឋអោយបានល្អ និងឆាប់រហ័ស។ ទន្ទឹមនឹងនេះ មន្ត្រីរបស់យើងត្រូវដើរអោយទាន់បច្ចេកវិទ្យា មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមពេក ទោះបីជាមន្ត្រីចាស់មែន តែត្រូវសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការចាំបាច់…
លើកទី ២១ មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកជួបជុំនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែកសញ្ញាបត្រ ចំនួន ៣.៣០២ នាក់។ ហើយដែលនេះ ជាលើកទី ២១ ដែលខ្ញុំមកកាន់សាលានេះ។ ការចាប់ផ្ដើមរបស់យើងតាំងពីឆ្នាំ ១៩៨៨ បើរាប់ពីពេលដែលខ្ញុំចូលរួម ហើយបន្ទាប់ទៅការចែកសញ្ញាបត្រលើកដំបូងក៏នៅឆ្នាំ ១៩៩៦។ ឆ្នាំ ១៩៨៨ ចុះឈ្មោះរៀនបរិញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសំដែងជូននូវការរីករាយជាមួយនឹងវឌ្ឍនភាព ការកើនឡើងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ ការពិតទៅ ប្អូនៗ ក្មួយៗ ជានិស្សិតនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំតែម្ដង តែមិនមែនដោយសារសិស្សប្អូននោះទេ បានជាខ្ញុំត្រូវធ្វើបណ្ណាល័យនៅទីនេះ។ ប្រហែលជាគេអាចដឹងបាននូវប្រវត្តិអំពីសាកលវិទ្យាល័យនេះ ដែលត្រូវបានបំផ្លាញចោលនូវក្នុងសម័យ ប៉ុល ពត ប៉ុន្តែ យើងត្រូវបានបញ្ចូល រៀបចំជាសាលាគរុវិជ្ជាផង ជាសាលាភាសាផង ជាសាលានយោបាយផង។ បន្ទាប់ទៅយើងច្របាច់សាលានេះជាមួយគ្នា បូកទាំងវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីមុននេះក៏ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ ១៩៨៨ គឺជាឆ្នាំដែលខ្ញុំចុះឈ្មោះរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីយកសញ្ញាបត្របរិញ្ញាសិន ដើម្បីឈានជាមូលដ្ឋាន សម្រាប់ធ្វើនិក្ខេបបទថ្នាក់បណ្ឌិត។ ប្រហែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេ ដែលមានសារណា គឺសូមមើលសៀវភៅ ១០…