Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើត នៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពល រដ្ឋស្លាប់យ៉ាងវេទនា អស់ជាង ៣ លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស ២ ធ្នូ គឺ បានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។ ខួប ៣៨ ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ ធ្នូ…
ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក តុង វិនពាវប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ី អឹម អាយ ជី (CMIG) អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយជាអនេកដោយមានកិត្តិយស បានចូលរួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាពិសេសធុរជនកម្ពុជា និងចិនទាំងអស់ក្នុងពិធីលៀងសាយ- ភោជន៍នារាត្រីនេះ។ ឆ្លៀតឱកាសនេះខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតី សហការ និងការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានញុំាងឱ្យវេទិកា ថ្ងៃនេះទទួលបានផ្លែផ្កា និងសម្រេចជោគជ័យតាមការគ្រោងទុក។ ជាមួយគ្នានេះ…
– ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា – ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិន – លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG – អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគមឧកញ៉ាកម្ពុជា - ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! [ចាប់ផ្តើមអធិប្បាយ] ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹងរីករាយសម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផងដែរ។ កន្លងទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការរយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នកទេសចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស…