ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយយុទ្ធជនពិការ ៣១៧

ថ្ងៃនេះ ខ្ញុំ និងភរិយា រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត​ ពិតជាមានការរីករាយដែលបានវិលត្រឡប់មកសាជា ថ្មី បន្ទាប់ពីការជួបជុំគ្នាឆ្នាំមុន មុនពេលចូលឆ្នាំកាលពីពេលមុន ហើយ​ឆ្នាំនេះ ការជួបជុំនេះបានប្រព្រឹត្តឡើង នៅមុនពេលចូលឆ្នាំថ្មី ក្នុងរយៈពេលមិនដល់មួយថ្ងៃទៀតទេ។ ខ្ញុំអរគុណជាមួយនឹងបដិសណ្ឋារកិច្ច ក៏ដូចជា ការរៀបចំនៅក្នុងការទទួលចំពោះខ្ញុំ និងភរិយា ក៏ដូចជាសហការីក្នុងគណៈប្រតិភូ។ ផ្តល់ជូនបៀវត្សរ៍ និងប្រាក់នានា ទាន់ពេលវេលា អម្បាញ់មិញ លោក ឧត្តមសេនីយ ពៅ ស៊ា នាយកមជ្ឈមណ្ឌលបានធ្វើរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងការ អភិវឌ្ឍនៅទីនេះ ហើយខ្ញុំក៏បានឆ្លៀតឱកាសទៅសួរទាហាន និងយុទ្ធជនពិការរបស់យើងនៅខាងមុខនេះ អំពី ការបើកផ្តល់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនានា។ ខ្ញុំពិតជាមានមោទនភាពទៅលើការចាត់ចែងទាំងឡាយរបស់ ស្ថាប័នជាតិ ក្នុងហ្នឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាតាមរយៈនៃផ្នែកភស្តុភាររបស់ក្រសួងការពារជាតិ បានបើកផ្តល់ទាន់ពេលវេលានូវប្រាក់ទាំងឡាយ រាប់ទាំងប្រាក់ដែលទើបនឹងបានតម្លើងថ្មី ព្រមទាំងប្រាក់ឧប​ត្ថម្ភសម្រាប់ការចូលឆ្នាំផងដែរ។ ប្រាក់បៀវត្សរ៍របស់យុទ្ធជនពិការរបស់យើង អម្បាញ់មិញ ដែលខ្ញុំបានសួរ គឺ​មិនតិចជាង ១ លានរៀលទេ គឺលើសពី ១ លាន។ ហើយខ្ញុំក៏បានទៅសួរខាងក្រុមគ្រួសារ ថាពិបាកគ្រប់គ្រង ទេប្តី? ថាមិនពិបាកទេ។​…