Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរូមព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកកាត់ឫសសីមា បញ្ចុះសីមានៅវត្តសិរីឧត្តម ហៅវត្តត្របែក នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដូច្នេះ កាលពី ៣ ឆ្នាំមុន ក៏បានមកកាត់ឫសសីមាវត្តមួយទៅហើយ នៅឃុំពានរោងរបស់យើងនេះ។ ហើយថ្ងៃនេះ ក៏នឹងកាត់ឫសសីមាមួយទៀត នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង។ អម្បាញ់មិញ ឯកឧត្តម ជា សុមេធី បានរំលឹកទៅដល់វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ចំថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៣ កាលពី ៣ ឆ្នាំមុននោះ គឺនៅឯស្រុកពារាំង…
ខ្ញុំធ្លាប់បាននិយាយហើយថា ក្នុងសម័យសង្គ្រាម ប្រជាជន ពិសេសយុវជន គឺជាចំណាប់ខ្មាំងនៃសង្គ្រាម គ្មានផ្លូវទី៣ សំរាប់ជ្រើសរើសនោះឡើយ។ ខ្ញុំសំរេចចិត្តដើរតាម សម្តេចព្រះ នរោត្តម សីហនុ ប្រឆាំងរដ្ឋប្រហារខុសច្បាប់របស់ពួក លន់ នល់ និងការឈ្លានពានរបស់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ ក្រោយម៉ោង ៦ ព្រឹក ថ្ងៃ ១៦ មេសា ១៩៧៥ ខ្ញុំត្រូវរបួសជាលើកទី ៥ និងជាលើកចុងក្រោយនៃការប្រយុទ្ធ ១០៥ លើក ក្នុងរយៈពេលសង្គ្រាម ៥ ឆ្នាំ ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។ ខ្ញុំសន្លប់ពីថ្ងៃ ១៦ មេសា រហូតថ្ងៃ ២១ មេសា។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយពាក្យខិតខំការពារឱ្យដូចការពារប្រស្រីភ្នែកមិនមែនជាភាសាដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះខ្ញុំបាត់បង់ប្រស្រីភ្នែកខ្លួនឯងរួចទៅហើយ។ ក្នុងដំណាក់កាលព្យាបាល គ្រូពេទ្យតម្រូវអោយវះយកគ្រាប់ភ្នែកខ្ញុំចេញ ដោយមិនមានថ្នាំសណ្ដំ និងថ្នាំស្ពឹកគ្រប់គ្រាន់(ឈឺខ្លាំងណាស់)។ ក្រៅពឺឈឺចាប់ដោយសាររបួស នូវមានការឈឺចាប់ខាងផ្លូវចិត្តថែមទៀត។ នោះគឺការទទួលព័ត៌មានខុសថា គ្រូពេទ្យក្រមុំ រ៉ានី បានរៀបការជាមួយបុរសផ្សេងរួចទៅហើយ។ កំហឹងលើរឿងនេះ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ស្វាគមន៍វត្តមានរបស់បេក្ខជន ដែលជាប់ជាជ័យលាភី និងអ្នកគាំទ្រទាំងឡាយ ដែលបានមកជួបជុំគ្នាថ្ងៃនេះ។ ការកំណត់ពីសារប្រយោជន៍កម្មវិធី “យុវជនគំរូកម្ពុជា” ខ្ញុំមានភ័ព្វវាសនា ដែលបានមកជួបជាមួយនឹងក្មួយៗ ជាជ័យលាភីនៅក្នុងពានរង្វាន់យុវជនគំរូ ដូចដែលលោក ដួង តារា បានលើកក្នុងរបាយការណ៍ ពាក់ព័ន្ធជាមួយនឹងគំនិតផ្តួចផ្តើម និងការរៀបចំនូវការប្រកួតប្រជែងនេះ។ ខ្ញុំមិនចង់កំណត់មួយថា តើវាមានសារៈសំខាន់យ៉ាងណានោះទេ? ខ្ញុំចង់ទុកឱកាសដល់អ្នកចូលប្រកួតប្រជែង អ្នកចូលផ្តល់មតិ កំណត់ថាតើសារៈសំខាន់នៃការបង្កើតឡើងនូវកម្មវិធីប្រកួតប្រជែងនេះ វាមានអ្វីខ្លះ? មានប្រតិសកម្មទៅលើអ្វីខ្លះ? ខ្ញុំចង់ផ្តល់ឱកាសសម្រាប់អ្នកចូលរួម … គោលដៅរបស់យើងបានដាក់ ចង់ឲ្យយុវជន ចៀសផុតពីគ្រឿងញៀន កសាងអំពើល្អ … ក៏ប៉ុន្តែ យើងត្រូវទុកឱកាសបន្ថែមថា ទោះបីអ្នកទាំងនោះចូលរួមប្រកួតប្រជែង ឬចូលរួមផ្តល់មតិ ក៏អាចនឹងគិតថាជាកម្មវិធីដែលមានសារៈប្រយោជន៍បន្ថែមទៀតលើផ្នែកនេះៗ។ វាមានឥទ្ធិពលប្រតិសកម្ម លើផ្នែកផ្សេងបន្ថែមទៀត ដើម្បីយើង(អាច)ចងក្រង ថ្ងៃក្រោយបង្កើតទៅជាកម្មវិធីអីផ្សេងៗទៀត។ ខ្ញុំក៏អាចយកឱកាសនេះ ដើម្បីបញ្ជាក់ថា បញ្ហាធំជាងគេរបស់យើង គឺចង់បានធនធានមនុស្សនៅក្នុងប្រទេសរបស់យើង។ (ពិនិត្យ)ទិដ្ឋភាពទាំងឡាយ យើងឃើញអញ្ចេះ ក្នុងចំណោមអ្នកលេងហ្វេសប៊ុក ១០០ ឬ ១០០០ អាចមាន ១…