Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មានអាយុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅខាងក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ…
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរគ្រប់ព្រះអង្គជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ ជាទីស្នេហា! សម្រាប់ ទិវាទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដ៏មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយចូលរួម អបអរសាទរជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ព្រមទាំងក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់ ដែលបាន និងកំពុងរៀបចំខ្លួនសំដែងការអបអរសាទរ និងទិវាបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង។ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ គឺជាការបើកទំព័រឆ្នាំសិក្សាថ្មីសម្រាប់សិស្សានុសិស្ស និស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា បានបន្តការសិក្សាទៅថ្នាក់ខ្ពស់ជាបន្តទៀត និងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។ ក្នុងទិវាដ៏ឱឡារិកនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវមនោសញ្ចេតនារីករាយ ថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា នូវឆន្ទៈ និងបុព្វហេតុយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំ…
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត នៅក្នុងការកែទម្រង់វិស័យកីឡារបស់យើង។ នេះជាការចាប់ផ្ដើមមួយក្នុងទំព័រប្រវត្តិសាស្រ្តរបស់យើង ដែលយើងបានបង្កើតឡើងរួមគ្នាដើម្បីលើកកម្ពស់វិស័យកីឡា។ ថ្ងៃបើកការប្រកួតកីឡាជាតិ ត្រូវនឹងខួបនៃការឡើងគ្រងរាជសម្បត្តិ នៃព្រះមហាក្សត្រ មុនចូលដល់វិស័យកីឡា អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់បន្ដិចថា ហេតុអ្វីបានជាខ្ញុំសម្រេចជ្រើសរើសយកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦ នេះ ជាថ្ងៃចាប់ផ្ដើមដំបូងនៃការប្រកួតកីឡាជាតិលើកទី ១? អត្ថន័យបង្កប់នៅទីនេះ នៅត្រង់ថា ថ្ងៃទី ២៨ តុលា គឺជាថ្ងៃខួបលើកទី ១២ នៃថ្ងៃគ្រងរាជ្យសម្បតិ្តសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈរបស់យើង។ ពីលើវេទិកានេះ ទូលព្រះបង្គំខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រជាជនកម្ពុជា សូមថ្វាយព្រះពរចំពោះព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តទូទៅនៃព្រះរាជាណាចក្រកម្ពុជា។ ការរៀបចំការប្រកួតកីឡាជាតិនេះ សបញ្ជាក់ពីសន្តិភាព និងស្ថេរភាពរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះក្រសួងអប់រំ…