Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ចាប់ពីថ្ងៃនេះដល់ថ្ងៃដែលកម្ពុជាបើកការប្រកួតស៊ីហ្គេម យើងនៅសល់ ៦៥ ថ្ងៃទៀត ដែលជាការរង់ចាំរបស់យើង នៃការរង់ចាំ(អស់)រយៈពេល ៦៤ ឆ្នាំ។ សូមអ្នកទាំងអស់គ្នាអបអរសាទរជាមួយខ្ញុំ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ! (១) ចាប់ផ្តើមការសិក្សាឡើងវិញពីដៃទទេ ក្នុងស្ថានភាពសង្គ្រាម និងទណ្ឌកម្មដ៏អយុត្តិធម៌ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលចូលជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា និស្សិតជ័យលាភី ដើម្បីធ្វើកម្មវិធីពីរជាមួយគ្នា ទី(១) សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារ ២ ខ្នង ដូចដែលឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍អម្បាញ់មិញ។ ទី(២) កាផ្ដល់សញ្ញាបត្រសម្រាប់និស្សិតជ័យលាភី (ចំនួន) ៤ ៦១៧ នាក់។ ត្រឹមតែក្នុងរយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ខ្ញុំបានធ្វើកិច្ចការងារចែកសញ្ញាបត្រនៅទីនេះ គឺមានចំនួនច្រើន។ ក្នុងផ្នែកវិស័យសិក្សាធិការកម្រិតថ្នាក់ឧត្តមសិក្សានេះ (ខ្ញុំ) នឹងត្រូវចែកសញ្ញាបត្រជាបន្ដបន្ទាប់ ដែលបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃវិស័យអប់រំនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងប្រទេសរបស់យើង។ អម្បាញ់មិញ ឯកឧត្តម…
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធី ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣” ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី ៣ នាពេលនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យ នាពេលកន្លងមក ពិសេសការផ្តួចផ្តើមឱ្យមានចលនាប្រឡងប្រណាំង ទីក្រុងស្អាតនៅថ្នាក់ជាតិ និងទីក្រុងទេសចរណ៍ស្អាត នៅថ្នាក់តំបន់អាស៊ាន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់នាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សហភាពសហព័ន្ធយុវជនកម្ពុជា, ដៃគូអភិវឌ្ឍ និងប្រជាជនគ្រប់រូប ដែលតែងតែផ្តល់កិច្ចសហការល្អចូលរួមគាំទ្រដល់ការងារទីក្រុងស្អាត សំដៅចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់, ចីរភាព, គុណភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃការវាយតម្លៃការប្រឡងប្រណាំង ទីក្រុងស្អាតលើកទី ៣ និងសូមអបអរសាទរដល់ក្រុង/ខណ្ឌជ័យលាភីទាំងអស់ និងសូមបន្តខិតខំអនុវត្តការងារ ដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងការប្រឡងប្រណាំង។ នៅឆ្នាំ…
ចាប់ពីនេះទៅ សម្រាប់ស៊ីហ្គេម ២០២៣ យើងនៅសល់ ៦៧ ថ្ងៃទៀត គឺ(ដល់)ថ្ងៃដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីការទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំរួចមកហើយ។ ប៉ុន្ដែ ពេលនេះ យើងសល់តែ ៦៧ ថ្ងៃ តែប៉ុណ្ណោះ។ សូមទាំងអស់គ្នាអបអរសាទរ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី (ក៏ដូចជា) ជ័យលាភី ដែលទទួលវិញ្ញាបនបត្រ/សញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានត្រឡប់មក(សាជាថ្មីម្ដងទៀត) ដើម្បីជួបជុំជាមួយនឹងនិស្សិតជ័យលាភីរបស់យើងនៅថ្ងៃនេះ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់ម្គាល់ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អំបាញ់មិញ ទាក់ទងនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ឯកឧត្តម អ៊ិត សំហេង បានរំលឹកទៅដល់ឆ្នាំ ១៩៩៦ ពេលដែលខ្ញុំទៅចែកជូនសញ្ញាបត្រនៅពេលនោះគឺសិស្សមានត្រឹមតែជាង ២០០ នាក់ តែប៉ុណ្ណោះ ហើយពិបាកនឹង(រក)ការងារធ្វើទៀតផង ហេតុអីបានជាដំណាក់កាលនោះវាស្ថិតក្នុង(ស្ថានភាព)បែបនេះ? សង្គ្រាមមិនទាន់បានបញ្ចប់ទេ ជាមួយនឹងការវិនិយោគនៅតិចតួចណាស់ ដូច្នេះ ការបណ្ដុះបណ្ដាលនៅទីនោះស្ទើរតែគ្មានសិស្សតែម្ដង ដោយសារតែការដោះស្រាយការងារធ្វើ គឺជួបការលំបាក ដោយយើងមិនមានមូលដ្ឋានគ្រប់គ្រាន់…