សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! (១) វរង្វេងក្នុងក្រុងនិងក្រៅក្រុង កន្លែងធ្លាប់វាយគ្នា ក្លាយជាតំបន់រោងចក្រ តើទាំងអស់គ្នាសុខសប្បាយទេ? តើខ្ញុំវង្វេងផ្លូវទេពេលដែលធ្វើដំណើរមកនេះ? ប្រសិនបើ កុំមានការសរសេរដាក់ថា យើងកំពុងតែស្ថិតនៅ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខ្ញុំនឹងមិនដឹងថានៅកន្លែងណាទេ។ ពេលដែលចេញដំណើរមក ខ្ញុំបានធ្វើដំណើរលើផ្លូវខ្សែក្រវាត់ក្រុងទី៣។ ខ្ញុំក៏មិនច្បាស់ទេថា ស្ពាន២ធំៗ ដែលតភ្ជាប់គ្នានោះជាស្ពានដែលយើងហៅថាស្ពានមិត្តភាពកម្ពុជា-ចិនសិត្បូ កោះអន្លង់ចិន(ឬអ្វី) មានឡើងមួយហើយចុះមួយ។ បើសិនជាឱ្យខ្ញុំធ្វើដំណើរម្នាក់ឯង ខ្ញុំពិតជាវង្វេង។ បើសិនជាវង្វេង មេត្តាឱ្យបាយខ្ញុំមួយពេលផង។ ដឹក​នាំប្រទេសតាំងពីស្ថានភាពមួយដ៏លំបាក។ ឥឡូវនេះ មិនថាវង្វេងតែនៅទីក្រុងភ្នំពេញ។ វង្វេងនៅឯខាងក្រៅក្រុង។ ប៉ុន្មានថ្ងៃមុននោះទៅជួបកម្មករនៅឯពញាឮ មានមកពីកំពង់ឆ្នាំងខ្លះមកពីកំពង់ស្ពឺខ្លះ។ វង្វេងទៀត។ កន្លែងធ្លាប់វាយគ្នានោះទៅជាកន្លែងដែលមានការអភិវឌ្ឍទៅជាតំបន់រោងចក្រ។ (២) អត្ថប្រយោជន៍ផ្លូវល្បឿងលឿន៖ ព្រឹកគុយទាវនៅកំពង់សោម បាយថ្ងៃត្រង់នៅភ្នំពេញ ឥឡូវថ្ងៃនេះយើងមកធ្វើពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញនិងទីក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការ។ ខ្ញុំបានធ្វើដំណើរ៣ ដងហើយ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញខេត្តព្រះសីហនុ។ លើកទី១ គ្រាន់បើបន្តិច ត្រង់ថាចង់មើលទេសភាព។ ទៅ២លើកក្រោយនេះ ចេញតែពីតាខ្មៅបន្តិច…