សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

សុខសប្បាយទេទាំងអស់គ្នាហ្នឹង? ចង់សួរសំណួរខ្លះ។ ចង់សួរថា តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?សុំលើកដៃមើល។ ចាក់ទាំងអស់គ្នាតែម្ដង។ សំណួរមួយទៀត កាលពីមកជួប ២០១៨ បងប្អូនណាខ្លះ ដែលបានជួបខ្ញុំ សុំលើកដៃមើល។ ឥឡូវកម្មការិនីកាលពី២០១៨ នៅក្រមុំ ឥឡូវមានមានប្ដីមានប៉ុន្មាននាក់? ច្រើនតើ។ មើលអ្នកមានប្ដីក្រោយ ២០១៨ ហើយមានផ្ទៃពោះមានប៉ុន្មាន? តើមានអីប្លែកទេសម្រាប់អ្នកកំពង់ឆ្នាំង? តែខ្ញុំគិតថាសំណួរនេះរាងពិបាកឆ្លើយបន្ដិចតែខ្ញុំនឹងបកស្រាយថាអ្វីទៅដែលប្លែកសម្រាប់បងប្អូននៅទីនេះ។ មកជួបកម្មករនៅកំពង់ឆ្នាំង​ ២ ថ្ងៃជាប់គ្នា ដោយសារចំនួនកម្មករច្រើន ខ្ញុំមានសេចក្ដីរីករាយដែលបានមកជួបជុំជាថ្មីម្ដងទៀតជាមួយកម្មករ/ការិនីរបស់យើងនៅខេត្តកំពង់ឆ្នាំង​។ ដូចកាលពីឆ្នាំ២០១៨ ដែរ គឺមកពីរថ្ងៃជាប់គ្នា។ ថ្ងៃនេះថ្ងៃព្រហស្បតិ៍។ ថ្ងៃសុក្រត្រូវមកមួយសាទៀត។ យើងជួបម្តងបានត្រឹម ១៨ ០០០ នាក់។ បើដាក់បន្ថែម ១៨ ០០០ ទៀត រោងត្រូវធ្វើ​ធំណាស់។ អញ្ចឹងទេ សុខចិត្តមកពីរដង។ ប៉ុន្ដែសុំមកតាមផ្លូវលើ ព្រោះបើមកតាមផ្លូវក្រោមត្រូវប្រើពេលប្រហែល១ ម៉ោងកន្លះ ទើបមកដល់។ ពីមុនគេរៀបចំឧទ្ធម្ភាគចក្រចុះពីហ្នឹងប្រហែល ៣០០ ម៉ែត្រ។ ហ្នឹង​សម្រាប់ធុនធំ។ ដល់ធុនតូចចុះក្បែរនេះ។ ធម្មតាត្រឡប់ទៅវិញ … មានសំណុំរឿងក្នុងចន្លោះពី​១០ ទៅ២០។ ចុះហត្ថលេខារួចហើយ…