ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត យករថយន្តរបស់ខ្លួនមកឈៀក ឲ្យបានទាន់ពេលវេលា តាមតំរូវការច្បាប់
FN ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត សូមមេត្តាយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឈៀក) ឲ្យបានទាន់ពេលវេលា តាមតំរូវការរបស់ច្បាប់។ ការអំពាវនាវបែបនេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួត បឹងស្នោរ ប្រហែល១គីឡូម៉ែត្រ ជាប់ចំណតឡានក្រុង វាលស្បូវ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នោះថា «សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្តសូមមេត្តា យកឡានមកឈៀក ឲ្យបានទាន់ពេលវេលាតាមកំណត់ តាមតំរូវការរបស់ច្បាប់យើង។…ឡានខ្លះ៤ឆ្នាំម្ដង ខុសពីឡានថ្មី ដោយខ្លះ២ឆ្នាំ ខ្លះ១ឆ្នាំម្ដង តាមច្បាប់របស់យើង ដែលបានដាក់ឲ្យប្រើប្រាស់ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ»។…