ក្រសួងវប្បធម៌​ និងធនាគារជាតិ​ ចុះកិច្ចព្រមព្រៀង​ ផ្ទេរសម្បត្តិវប្បធម៌បុរាណ ពីសារមន្ទីរជាតិកម្ពុជា ទៅកាន់សារមន្ទីរ​ «ព្រះស្រីឦសានវរ្ម័ន»

FN ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពី ការផ្ទេរបុរាណវត្ថុ និងវត្ថុសិល្បៈមួយចំនួន ពីសារមន្ទីរជាតិ​កម្ពុជា ទៅកាន់សារៈមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន ហៅកាត់ថា «សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ» ក្រោមអធិបតីភាព​របស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។​ ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធឡើងក្រោមបរិយាកាស ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងធនាគារជាតិកម្ពុជា និងក្រសួងវប្បធម៌វិចិត្រសិល្បៈ ក្នុងកិច្ចដំណើរការរៀបចំ កសាងសារៈមន្ទីរមួយ ដើម្បីឲ្យសាធារណជន ជាតិនិងអន្តរជាតិបានចូលរួមទស្សនា និងសិក្សាស្វែងយល់ពីប្រវិត្ត រូបិយវត្ថុនៅកម្ពុជា សារៈសំខាន់នៃរូបិយវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងតួនាទីរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកន្លងមក ក៏ដូចជាធ្វើជាមជ្ឈមណ្ឌល ឯកសាររូបិយវត្ថុ មួយសម្រាប់សាធារណជនទូទៅ គ្រប់មជ្ឈដ្ឋាន។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនាឱកាសនោះថា…

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីថា កម្ពុជាជាមិត្តដ៏ល្អ ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន

FN ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី លោក Igor Morgulo បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា​ជាមិត្តដ៏ល្អរបស់ខ្លួន ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។ លោកអនុរដ្ឋមន្ត្រី Igor Morgulo លើក​ឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស។ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោក Igor Morgulo បានលើកឡើងថា កម្ពុជាជាមិត្តដ៏ល្អរបស់រុស្ស៊ី និងបានវាយតម្លៃខ្ពស់ ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនៅស្ថិតស្ថិរជាយូរមកហើយ ទាំងលើឆាកអន្តរជាតិ ជាពិសេសចំពោះកម្ពុជាបានគាំទ្ររុស្ស៊ី ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំអាស៊ាន-រុស្ស៊ី កាលពីឆ្នាំ២០១៦ កន្លងមក»។ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ វាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីធ្វើការត្រួតពិនិត្យ​អំពីការអនុវត្ត នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នាពេលកន្លងមក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើវិធានការពង្រឹង…

កាកបាទក្រហមកម្ពុជា ប្រគល់អំណោយមនុស្សធម៌លើកទី៦ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើពិធីប្រគល់អំណោយជាអង្ករចំនួន១៨០តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបានអង្ករចំនួន១៥តោន ។ នៅក្នុងឱកាស នៃពិធីប្រគល់អំណោយជាអង្ករនោះ លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ ផ្តាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់អនុសាខាខណ្ឌទាំង១២ ដែលកន្លងមកតែងតែបានធ្វើសកម្មភាពមនុស្សធម៌ ជាបន្តបន្ទាប់ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយបានចុះជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ និងអ្នកដែលត្រូវការឱ្យជួយដល់លំនៅឋានដែលក្នុងនោះមាន ចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺរ៉ាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៍។ ល និងល។ហើយថ្ងៃនេះដែលទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់អង្ករចំនួន១៥តោន ដល់អនុសាខានីមួយៗ គឺសម្រាប់ឲ្យអនុសាខា យកទៅចាត់ចែងផ្តល់ជូនដល់អ្នកងាយរងគ្រោះបំផុតចំនួន៥០០គ្រួសារ នៅក្នុងដែនដីសមត្ថកិច្ចនៃខណ្ឌនីមួយៗឲ្យមានប្រសិទ្ធភាព ដោយគ្មានការរើសអើង​ការប្រកាន់វណ្ណៈ​ពូជសាសន៍​ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ។ សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល បានផ្តល់អំណោយមនុស្សធម៌នេះដល់អនុសាខាទាំង​ ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចំនួន…