រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ប្រាប់ប្រធានមន្ទីរអប់រំទូទាំងប្រទេស ឲ្យផ្សព្វផ្សាយលេខទូរស័ព្ទជាបន្ទាន់ របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បើមានករណីចាប់ក្មេង

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានប្រាប់ទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស ត្រូវធ្វើការផ្សព្វផ្សាយ លេខទូរស័ព្ទ២ខ្សែ ០៣១ ២០ ១២៣ ៤៥ និង០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន (សាលាមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ពាក់ព័ន្ធករណីចាប់សិស្សសាលា ដូចព័ត៌មានបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ។ យោងតាមលិខិតរបស់រដ្ឋមន្ដ្រីអប់រំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាននៅប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងបញ្ហាចាប់សិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់សិស្សសាលា ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន។ ដើម្បីចូលរួមចំណែកសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា…

តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ អំពាវនាវដល់ភ្នាក់ងារនានារបស់ ​UN កុំឲ្យជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា

FN ៖ តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានអំពាវនាវជាថ្មីដល់ភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ មិនត្រូវប្រើឥទ្ធិពលជ្រៀតជ្រែក ទៅលើការបំពេញតួនាទីដ៏ឯករាជ្យរបស់ស្ថាប័នតុលាការកម្ពុជា នៅក្នុងការអនុវត្តនូវនីតិរដ្ឋនោះឡើយ ពីព្រោះទង្វើបែបនេះវាជាការរារាំងសមត្ថកិច្ចតុលាការ។​ សេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានធ្វើឡើងនៅថ្ងៃម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹង សេចក្តីប្រកាសព័ត៌មានរបស់លោកស្រី Lis Throssell អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដែលបានស្វាគមន៍ចំពោះការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង៥រូប កាលពីពេលថ្មីៗនេះ។ តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ បានលើកឡើងថា ក្នុងឋានៈជាប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តន៍នីតិរដ្ឋ ហើយជាប្រទេសដែលបានផ្តល់សច្ចាប័ននូវលិខិតូបករណ៍ស្នូល នៃសិទ្ធិមនុស្សអន្តរជាតិជាច្រើន រដ្ឋាភិបាលបានខិតខំអស់ពីសមត្ថភាពដើម្បីធានាថា ពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ស្ថាប័នដែលកំពុងប្រតិបត្តិការការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាទទួលបានការគោរពសិទ្ធិស្មើៗគ្នា ដោយពុំមានការរើសអើង ទោះបីពួកគេជាអ្នកបម្រើការងារផ្នែកការការពារសិទ្ធិមនុស្ស​ ឬក៏ជាអង្គការសង្គមស៊ីវិលក្តី។ ប៉ុន្តែជាអកុសល​ គេសង្កេតឃើញយ៉ាងច្បាស់ថា អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាញឹកញយបានធ្វើការបំភ្លៃការពិត បង្កើតពាក្យកុហកបោកប្រាស់ បង្កើតឆាកល្ខោន និងបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅដល់ករណីមិនធំដុំខ្លះក្នុងគោលបំណងដើម្បីបន្តុះបង្អាប់​​ស្ថាប័នរដ្ឋ រួមទាំងស្ថាប័នតុលាការជាដើម។ ហេតុដូច្នេះហើយ នៅពេលដែលច្បាប់ត្រូវបានគេរំលោភបំពាន…

វិនិយោគិន កម្ពុជា-រុស្ស៊ី សហការគ្នា នាំចូលរថយន្ដធុនធ្ងន់ KAMAS មកកម្ពុជា ក្នុងពេលដ៏ឆាប់ខាងមុខនេះ

FN ៖ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ធំដំបូងគេ លើផ្នែកដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ជាមួយនិងក្រុមហ៊ុន Kamaz FTC ដែលជាសាជីវកម្មរថយន្ត ធំបំផុតរបស់សហព័ន្ធរុស្ស៊ី ក្នុងការនាំចូលចែកចាយផ្ដាច់មុខ នូវរថយន្ដធុនធំ Kamaz មកកម្ពុជា ។ លោកឧកញ៉ាសៀ ឬទ្ធីបានថ្លែងថា អនុស្សរណៈនេះ នឹងត្រូវបែងចែកជា៣ដំណាក់កាល «ដែលដំណាក់កាលទី១-ភាគីយើងទាំងពីរ នឹងធ្វើការស្រាវជ្រាវលើទីផ្សារ ពី៣-៥ខែ, ទីពីរ-យើងនឹងនាំចូលរថយន្ត Kamaz មកកម្ពុជាតែម្ដង និងទី៣- យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ នៅកម្ពុជា»។ លោកឧកញ៉ាបន្ថែមថា « ពេលដែលយើង នាំចូលនូវរថយន្ដធន់ធ្ងន់នេះ មកកម្ពុជា ប្រជាពលរដ្ឋយើង នឹងទទួលបានផលចំណេញច្រើន លើពន្ធនាំចូល បានប្រើប្រាស់របស់ថ្មី គុណភាពខ្ពស់ ជាងរបស់មួយទឹក មិនចំណាយថវិកាច្រើន លើការជួសជុលពេលវាខូច ពិសេសមិនពិបាក លើគ្រឿងបន្លាស់ កាន់តែអស្ចារ្យនោះ គឺនៅ៣ឆ្នាំខាងមុខ យើងនឹងបង្កើតរោងចក្រ តំឡើងរថយន្ដនេះ…