ក្រសួងសុខាភិបាល៖ តួនាទីជាគ្រូពេទ្យ ត្រូវមានទាំងសមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ
FN ៖ លោកសាស្រ្តាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ទៅកាន់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ថា ក្នុងនាមជាគ្រូពេទ្យ មិនមែនត្រូវ តែមានសមត្ថភាព ជំនាញ មួយមុខនឹងទេ ដើម្បីធានាថា បម្រើសេវាពិនិត្យព្យាបាលប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរនោះ គឺត្រូវតែមានសីលធម៌វិជ្ជាជីវៈផងដែរ ទើបប្រជាពរដ្ឋ ទទួលបានភាពល្អប្រសើរនេះបាន។ លោកសាស្ដ្រាចារ្យបានថ្លែងបែបនេះ ក្នុងឱកាសបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្តលើកទី២១ និងថែទាំវេជ្ជសាស្រ្តលើកទី៨ រយៈពេល២ថ្ងៃ(ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០១៧) នាមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ព្រឹកថ្ងៃទី៦ខែមេសានេះ ។ លោកសាស្ដ្រចារ្យបន្ថែមថា ក្នុងនាមជាគ្រូពេទ្យដឹងហើយថា គ្រោះថ្នាក់ដោយការបង្កររោគ ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន ដែលនាំឲ្យអត្រាមរណៈខ្ពស់ ។ ដូច្នេះការរៀបចំទិវានេះ បានពង្រឹងការសង្រ្គោះ ការថែទាំ និងការព្យាបាលប្រកបដោយបច្ចេកទេស នឹងគុណធម៌ គឺនាំមកនូវការកាត់បន្ថយអត្រាមរណៈភាព និងការបង្កររោគ និងការបង្ការរោគនៅក្នុងមនី្ទរពេទ្យផ្ទាល់តែម្តង។ ដូច្នេះ សូមអំពាវនាវដល់មន្រី្តរាជការសុខាភិបាលទាំងអស់ គឺពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរឥរិយាបថពីទម្លាប់មិនល្អ ឲ្យទៅជាការផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ និងមិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិត ដែលថា «គ្រូពេទ្យ ជាមាតាដ៏ល្អរបស់អ្នកជំងឺ»…