លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «កម្ពុជាទទួលបានថវិកាជិត១០០លានដុល្លារ ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពីឆ្នាំ២០១៨ដល់ ២០២០»
FN៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ទាំង៣មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកាប្រមាណ៩៨លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងនានា។ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោងមូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។ លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តទៀតថា ជាការពិតថវិកាប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្តគម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកាបំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។ លោកទេសរដ្ឋមន្រ្តី អៀង…