សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីទោសក្បត់ជាតិ រហូតដល់ការចាប់ខ្លួនលោក កឹម សុខា និងព្រមានបរទេសមិនឲ្យលូកដៃ​ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា​

FN ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗ និងបញ្ជាក់ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់មិញ ពាក់ព័ន្ធនឹងទៅផែនការក្បត់ជាតិ ហើយសម្ដេចក៏បានព្រមានទៅបរទេសទាំងឡាយ មិនឲ្យលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។ នៅចំពោះមុខក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរជិត៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ដ្រីដ៏មានឥទិ្ធពលរបស់កម្ពុជា និងដឹកនាំប្រទេសរយៈពេលជិត៤០ឆ្នាំមកនេះ ធ្វើឲ្យមានសន្ដិភាពពេញលេញបរិបូណ បានបញ្ជាក់យ៉ាងខ្លាំងៗថា «ហេតុអីបានយើងត្រូវចាប់ បើគ្មានរឿងធ្ងន់ធ្ងរយើងមិនត្រូវចាប់ធ្វើអីទេ តែរឿងនេះវាធ្ងន់ពេកហើយវាក៏កំពុងឈានជាបណ្ដើរៗហើយ ហើយយើងក៏កំពុងស្វែងរក អាបាតដៃទី៣ ជានរណា ឥលូវយើងរកឃើញអាបាតដៃទី៣ហើយ។ ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា នៅព្រឹកមិញនេះ បានបញ្ចាំងគ្រប់ទូរទស្សន៍ហើយ …ស្ថានទម្ងន់វាកាន់តែធ្ងន់ហើយ ប៉ុន្ដែរឿងនេះជារឿងក្បត់ជាតិ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវតម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលបាតដៃទី៣ អ្នកបាតដៃដែលធ្លាប់ប្រើលន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតខ្ញុំនឹង ចាក់ឲ្យស្ដាប់ទាំងអស់គ្នា»។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ០០៖៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក…

ក្រសួងឧស្សាហកម្ម បន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យកម្មសិទ្ធបញ្ញា ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី និងបណ្តាអង្គភាពកម្មសិទ្ធបញ្ញាលើពិភពលោក

FN ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៦ និងកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញាក្រោមប្រធាបបទ “គំនិតគឺជាទ្រព្យសម្បត្តិ ក្នុងការជំរុញសេដ្ឋកិច្ចនាពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ -នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី៦ ស្តីពីកិច្ចសហប្រតិបតិ្តការទេ្វភាគី រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី លើវិស័យកម្មសិទិ្ធឧស្សាហកម្ម ដោយបានធ្វើការពិនិត្យមើលឡើងវិញលើគម្រោងកិច្ចប្រតិបត្តិការដែលបានអនុវត្តន៍កន្លងមក និងពិនិត្យមើលលើម្រោងដែលត្រូវអនុវត្តន៍បន្តនៅពេលខាងមុខ ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចពិភាក្សា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី។ កិច្ចព្រមព្រៀងស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការ បន្តពង្រឹងទំនាក់ទំនងកម្ពុជា និងសឹង្ហបុរីឲ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច​​​​​បង្កើនវិនិយោគបរទេសចូលមក​​ក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។ -នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញា នៅមជ្ឈមណ្ឌលពិពណ៌សឹង្ហបុរី Sands Expo…