ចំណូលពីការលក់សំបុត្រ ចូលតំបន់អង្គរនៅរយៈពេលខែ៨ ទទួលបានជិត៧០លានដុល្លារ, ថវិកាជាង២.៦លានដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា!

FN ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិជាង១.៦លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជិត៧០លានដុល្លារ ដែលក្នុងនោះ ថវិកាជាង២.៦លានដុល្លា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នេះបើតាមការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ។ តាមសេចក្ដីប្រកាស​ព័ត៌មាន ដែលគ្រឹះស្ថានអង្គរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានឲ្យដឹងថា រយៈពេល៨ខែ ដើមឆ្នាំ​២០១៧នេះ គឺមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៦០៨,១៧២នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ ខែសីហា បើធៀបនឹងរយ:ពេល៨ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.២៨%។ ហើយដែលរកចំណូលសរុបបានចំនួន ៦៩,២៣២,៤១២ដុល្លារអាមេរិក​ មានការកើនឡើង៦៩.៨២℅ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ សម្រាប់ខែសីហា ឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ចំនួន១៩២,៤០៣នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរបើធៀបនឹងរយ:ពេលដូចគ្នា ខែសីហា ឆ្នាំ២០១៦ គឺមានការកើនឡើង១១.៨៣% និងបានចំណូល៨,៨៤០,៧៥៦ដុល្លារ មានការកើនឡើង៨០.៧៧℅ ធៀបនឹងខែសីហា ឆ្នាំ២០១៦កន្លងទៅ។ សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ…

ក្រសួងការងារដាក់កំហឹតឲ្យម្ចាស់រោងចក្រ ដែលប្រើបុគ្គលិកបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវដាក់សំណើរមកក្រសួង ឲ្យបានមុនថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយដែលត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវរៀបចំសំណើស្ដីពី ការប្រើប្រាស់ហត្ថពលកម្មបរទេស មកក្រសួងការងារផ្ទាល់ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រសួងការងារបានបន្តថា ចំពោះម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលប្រើប្រាស់ហត្ថពលកម្មបរទេស និងជនបរទេស ដែលប្រកបមុខរបរណាមួយនៅកម្ពុជា ត្រូវបំពេញបែបបទធ្វើបណ្ណការងារ និងសៀវភៅការងារ និងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារបរទេស ឆ្នាំ២០១៨ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណា និងជនបរទេសដែលប្រកបមុខរបរណាមួយ ដែលមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការអនុវត្តការផាកពិន័យតាមទោសប្បញ្ញត្តិ ដែលមានចែងជាធរមានក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ៕