លោក ម៉ក់ ពេជ្ជរិទ្ធ ប្រាប់ប្រជាពលរដ្ឋ ឲ្យរួមគ្នាចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង
FN ៖ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង។ លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិចំនួន៣ នៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ គឺភូមិចន្លក់ ភូមិចន្លក់ក្រៅ និងភូមិជ្រោយតាប៉ាចំនួន៩៥០គ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចង់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់រស់នៅប្រចាំថ្ងៃ។ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងធ្វើឲ្យមានស្ថេរភាពឲ្យមានសន្តិសុខ ឲ្យសណ្ដាប់ធ្នាប់ ឲ្យសន្តិភាពនៅទូទាំងប្រទេស ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចក្ដីសប្បាយរីករាយ ពេលមានបុណ្យទាន អាចដើរហោះហើរលេងសប្បាយ ទូទាំងប្រទេស គឺមិនព្រួយបារម្ភអ្វីឡើយ»។ លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើង បានសេចក្ដីសុខជាពិសេស ទទួលបានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ បើប្រទេសមានសន្តិភាពហើយនោះ គឺការអភិវឌ្ឍន៍ក៏កាន់តែរីកចំរើនថែមទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស…