ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញសេចក្តីណែនាំរួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»
FN ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញចេញសេចក្តីណែនាំ រួមស្តីពី «ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់»។ យោងតាមសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគ.ជ.ប បានកំណត់ណែនាំទៅដល់៖ ១៖ ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ ២៖ ចំពោះស្មៀនឃុំ សង្កាត់ ៣៖ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្នុងសេចក្តីណែនាំរួមបានបញ្ជាក់ឲ្យដឹងថា ការចេញសេចក្តីណែនាំរួមនេះ គឺធ្វើឡើង ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានដែលបាន ចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសឃុំប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាពការងារ របស់ រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃ និង គ.ជ.ប៕