សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងចេញហែក្បួនបិទយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា
FN ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងចេញហែក្បួនរកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចេញដង្ហែនេះធ្វើឡើងតាមការអំពាវនាវរបស់សមាជិក សមាជិកាបក្ស រួមនិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះថា «បងប្អូនមួយចំនួនបានចូលមកសួរតាម Facebook ថាអត់ឃើញ សម្តេចតេជោ ចេញហែក្បួន។ ដើម្បីសាមគ្គីភាព និងការគាំទ្រដល់បេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំនិងចូលរួមហែក្បួនបិទយុទ្ធនាការបោះឆ្នោតនាពេលខាងមុខនេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជារីករាយណាស់ នៅពេលដែលបានមើលឃើញការដង្ហែក្បួនពេលបើកយុទ្ធនាការឃោសនារកសម្លេង ឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ប្រកបដោយភាពថ្លៃថ្នូរ និងប្រកបដោយវិន័យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា បានថែរក្សាការពារសុខសន្តិភាព ដើម្បីកូនចៅរបស់ប្រជាពលរដ្ឋខ្មែរមានឱកាសសិក្សារៀនសូត្រដោយសេរី និងដោយគ្មានការភិតភ័យរត់លូនដោយសារសង្គ្រាម…