ការបង្អាប់តម្លៃសញ្ញាប័ត្រក្នុងស្រុក ជាការប្រមាថដល់ស្ថាប័នសិក្សា និងនិស្សិត
ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥, ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន, ឆ្លើយតបទៅនឹងសាររបស់អ្នកនយោបាយដែលបានបណ្តុះបង្អាប់គុណភាពអប់រំ និងសញ្ញាបត្រក្នុងស្រុក, សម្តេចតេជោពន្យល់ថា សារបែបនេះមិនត្រឹមតែប្រមាថដល់សិស្ស និស្សិត ដែលខិតខំប្រឹងប្រែងសិក្សាប៉ុណ្ណោះទេ តែក៏ជាការមើលស្រាលដល់មាតាបិតា និង ប្តី/ប្រពន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការសិក្សារបស់កូន/ប្តី/ប្រពន្ធផងដែរ។