ភ្ញៀវទេសចរបារាំង៖ «ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង, សូមអរគុណសម្តច ហ៊ុន សែន»
អត្ថបទ Fresh News (ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់អង្គភាព Fresh News ដោយដកស្រង់ សំដីរបស់ភ្ញៀវទេសចរជនជាតិបារាំង ដែលទើបសង្គ្រោះចេញពីតំបន់ព្រៃភ្នំថា ពួកគាត់មិននឹកស្មានថា ប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរស្រឡាញ់ តាមយកចិត្តទុកដាក់ថែទាំ និងការពារពួកគាត់ដល់ថ្នាក់ហ្នឹង, គាត់ពិតជាសប្បាយរីករាយណាស់ ដែលបានឃើញបែបនេះ ហើយគាត់នឹងសរសេររៀបរាប់អំពីទង្វើ និងកាយវិការដ៏ល្អនេះ ដើម្បីឲ្យពិភពលោកបានដឹង។ ភ្ញៀវទេសចរជនជាតិបារាំង បានថ្លែងជាភាសាបារាំង ដោយមានអ្នកបកប្រែខ្លឹមសារយ៉ាងដូច្នេះ៖ «ខ្ញុំសប្បាយរីករាយណាស់, ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា ស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង! ខ្ញុំសូមអរគុណដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់នឹងថែទាំពួកខ្ញុំ, ខ្ញុំនឹងសរសេររឿងរ៉ាវនូវអនុស្សាវរីយ៍នេះឲ្យពិភពលោកបានដឹងពីកម្ពុជា»។ ថ្លែងពីមន្ទីរពេទ្យនៅក្រុងសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ដឹងថា នៅម៉ោងប្រមាណជិត ៥ រសៀលថ្ងៃសៅរ៍នេះ ក្រុមគ្រូពេទ្យបានពិនិត្យភ្ញៀវទេសចរបារាំង ទាំង ៤ នាក់រួចរាល់ហើយ ដោយសុខភាពពួកគាត់មិនមានអ្វីនោះទេ គឺធម្មតា គ្រាន់តែស្ងួត និងរលាកបំពង់កបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយនោះផងដែរ លោកអភិបាលខេត្តសៀមរាប បានផ្ញើតាមរយៈ…