សម្តេចតេជោ៖ «ម្សិលមិញម៉ោងជិត១២យប់ទើបខ្ញុំបានងូតទឹក, ហត់តែសប្បាយចិត្ត ព្រោះបានធ្វើការរួមគ្នាដោយរីករាយជាមួយមេដឹកនាំអាស៊ាន និងប្រទេសដៃគូ»

FN ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីភាពស្និទ្ធស្នាល និងរីករាយជាមួយនឹងមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងមេដឹកនាំប្រទេសដែលជាដៃគូចំនួន៨។​ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅថ្ងៃម្សិលម្សិញ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ សម្តេចរវល់រហូតដល់ម៉ោងជិត១២យប់ ទើបបានងូតទឹក ប៉ុន្តែទោះជារវល់ និងហត់យ៉ាងណាក្តី សម្តេចសប្បាយចិត្ត ដោយបានធ្វើការជាមួយនឹងមេដឹកនាំ ប្រទេសអាស៊ានទាំង១០ និងប្រទេសជាដៃគូទាំង៨ ដែលមានប្រជាជន ប្រមាណជាង៣ពាន់លាន់នាក់។ ជាមួយគ្នានេះ មានរូបថតមួយសន្លឹក ដែលសម្តេចបានខ្សឹបដាក់ត្រចៀក របស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលអត្ថន័យនៃការខ្សឹបនេះ ៣ឆ្នាំទៀតទើបសម្តេចទម្លាយប្រាប់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពីម្សិលមិញម៉ោងជិត១២យប់ទើបបានមុជទឹក។​ ហត់តែ​សប្បាយ ដោយមេដឹកនាំប្រទេសអាស៊ាន ១០​ និងប្រទេសដៃគូ៨ ដែលមានប្រជាជនប្រមាណជាង៣ពាន់លាននាក់ មកជួបជុំធ្វើការជាមួយគ្នា ដោយរីករាយ។​  អាវដែលម្ចាស់ផ្ទះឡាវ កាត់ឱ្យត្រូវបានពាក់គ្រប់ៗគ្នា។ ខ្ញុំសូមជូនរូបថតខ្លះ​…