សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់វិនិយោគិននៅទីក្រុងតូក្យូថា គណបក្សប្រឆាំងនៅកម្ពុជា ហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីៗមិនគិតដល់សន្តិភាពនៅក្នុងប្រទេស។ សម្តេចបានថ្លែងចេញពីទីក្រុងតូក្យូថា គណបក្សប្រឆាំងអាចធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញដល់សន្តិភាពនេះ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែគិតថា គណបក្សរបស់ខ្ញុំត្រូវតែឈ្នះនោះទេ។ យើងខ្ញុំត្រូវគិតដល់បរិយាកាសរួម នៃសន្តិសុខរបស់ប្រទេសជាតិ ខុសពីគណបក្សប្រឆាំង ដែលខ្វះការទទួលខុសត្រូវ គេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព ក៏ប៉ុន្តែយើងខ្ញុំក្នុងឋានៈនៃ បក្សកាន់អំណាច យើងខ្ញុំមានភារកិច្ចទទួលខុសត្រូវលើជីវិតប្រជាជន លើសន្តិសុខរបស់ប្រទេសជាតិ កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់»។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ជាទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។ នៅក្នុងឱកាសថ្លែងសុន្ទរកថា ទៅកាន់វិនិយោគិនជប៉ុនទាំងនោះ សម្តេចតេជោ ហ៊ុន សែន…