ជួយគ្នាទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណ

ថ្ងៃទី ១២ មករា ឆ្នាំ ២០១៦ ក្នុងឱកាសបិទកម្មវិធីប្រឡងសិល្បៈបុរាណក្រោមប្រធានបទ «មត៌កវប្បធម៌​ខ្មែរ»ពានរង្វាន់សម្តេចតេជោ និងការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ដែលប្រព្រឹត្តឡើងនៅសាល​មហោស្រពកោះពេជ្រ, សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមូលផ្តុំ ប្រមូលដើមទុន ដើម្បីអភិឌ្ឍវប្បធម៌ ក្រោយប្រទេសបានរួចផុតពីរបបប្រល័យពូជសាសន៍ ដោយអតីតរដ្ឋមន្រ្តីវប្បធម៌ កែវ ចិន្តា និង ឆេង ផុន តាំងពីជាង ៣០ ឆ្នាំមុន។ សម្តេចតេជោ បានស្នើអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ បាយ័ន បញ្ចូលវិញ្ញាសាចម្រៀងប្រពៃណី ទៅក្នុងការប្រឡងលើកក្រោយ ដែលមានតែពីរវិញ្ញាសាគឺកំណាព្យ និងមហោរី។ សម្តេចតេជោបានអំពាវនាវដល់ក្រុមហ៊ុននានា ឲ្យបន្តជួយឧបត្ថម្ភ និងសហការ ដើម្បីទ្រទ្រង់កម្មវិធីប្រឡងសិល្បៈបុរាណនេះ។ បន្ទាប់ពីទទួលដំណឹងពីរដ្ឋមន្រ្តីក្រសួងវប្បធម៌ អំពីការភ័យខ្លាច និងការលំបាករបស់ក្រុម​សិល្បៈល្ខោន និងយីកេ ក្នុងការធ្វើដំណើរទៅសម្តែងនៅតាមទីតាំងនានា ដោយសារតែការអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក មិនអនុញ្ញាតឲ្យដឹកលើសចំនួនតាមរថយន្ត សម្តេចតេជោបានណែនាំឲ្យប៉ូលីសចរាចរណ៍​នៅគ្រប់ទីកន្លែងទាំងអស់ យោគយល់ និងសម្រួលក្រុមល្ខោន បានធ្វើដំណើរដោយសុវត្ថិ​ភាពទៅកាន់ ទីកន្លែងសម្តែងផង៕

ព្យួរពន្ធប្រថាប់ត្រាផ្ទេរមត៌ក, បន្ទាបថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់តិច

នៅថ្ងៃ ១០ មករា ឆ្នាំ ២០១៦ ក្នុងឱកាសដឹកនាំសន្និបាតលើកទី ៣៩ នៃគណកម្មាធិការកណ្តាលអាណត្តិទី ៥ នៃបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្យួរចោលការជាប់ពន្ធប្រថាប់ត្រា​ក្នុងការ​ផ្ទេរមត៌កអចលនទ្រព្យពី ឪពុកម្តាយទៅកូន ពីជីដូនជីតាទៅអោយចៅ និងរវាងប្តីនិងប្រពន្ធក្នុងបំណង​ដោះស្រាយការព្រួយបារម្ភ និងកង្វល់ពីការបង់ប្រាក់ថ្លៃសេវា ក្នុងការផ្ទេរអចលនទ្រព្យ​ដែលជាកេរ្តិ៍មរតក​ពី​សមាជិកគ្រួសារម្នាក់​ទៅ​សមាជិកគ្រួសារម្នាក់ទៀត។ សម្តេចតេជោ នៅបានជំរាបជូនប្រជាពលរដ្ឋទៀតថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់បណ្តាញអគ្គិសនីរដ្ឋ ក្នុងបរិមាណពី ៥០ គីឡូវ៉ាត់ម៉ោងក្នុងមួយខែចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង តែប៉ុណ្ណោះ ហើយសង្ឃឹមថា ការសម្រេចបន្ធូរបន្ថយតម្លៃប្រើប្រាស់អគ្គិសនី​ជូន​​បងប្អូនជនរួមជាតិ នឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន មួយកម្រិតធំ​ទៀតជាមិន​ខាន។ សូមរំលឹកផងដែរថា ថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបជនរួមជាតិទូទាំងប្រទេស ជាហូរហែ​តាម​​ហ្វេសប៊ុក​អោយ​រៀន​បើកបរយានយន្តអោយបានត្រឹមត្រូវ រៀន និងយល់ដឹងអោយបានច្បាស់លាស់​ពី​ច្បាប់ចរា​ចរណ៍ ព្រមទាំងបើកបរដោយគោរពច្បាប់ចរាចរណ៍គ្រប់ពេល។ សម្តេចតេជោ ដាស់តឿនថា ការ​គោរពច្បាប់ចរា​ចរណ៍…

បន្តអនុវត្ត ដកពិសោធន៍ ច្បាប់ចរាចរណ៍ថ្មី, សាងសង់ផ្លូវអាកាស និងផ្លូវក្រោមដី៤ទៀត

ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស ៥ មករា និងផ្លូវក្រោមដី នាព្រឹកថ្ងៃទី ០៥ មករា ឆ្នាំ ២០១៦,ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានប្រតិកម្ម​តាមរយៈបណ្តាញសង្គម​ជុំវិញ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្តេចតេជោ ហ៊ុន សែន បានសូមឲ្យប្រជាពលរដ្ឋទុកឱកាសឲ្យ​រាជរដ្ឋាភិបាលអនុវត្ត និងប្រជុំដកពិសោធន៍មួយរយៈ ដើម្បីពិនិត្យថាតើច្បាប់នោះមានការខ្វះខាតត្រង់​ណា ត្រូវកែត្រង់ណា គួរបន្តឹង ឬក៏បន្ធូរ។សម្តេចតេជោជំរាបថា បានកត់ត្រាទុកសំណូមពរ និងសំណើ​នា​នារបស់ប្រជាពលរដ្ឋនៅក្នុងហ្វេសប៊ុក បញ្ជូនទៅខាងនគរបាល និងក្រសួងមហាផ្ទៃ ធ្វើការគិតគូរ និង​ដោះ​ស្រាយហើយ។ ដោយឡែក សម្រាប់ការធ្វើប័ណ្ណបើកបរម៉ូតូថ្មី សម្តេចបានប្រកាសថា ត្រូវបានបញ្ចុះ​តម្លៃពី ៦ ម៉ឺនរៀល មកត្រឹមតែ ២ ម៉ឺន ៥ ពាន់រៀល ឯតម្លៃពន្យារសុពលភាពប័ណ្ណបើកបរសម្រាប់ម៉ូតូ ក៏​បញ្ចុះពី ៤ ម៉ឺនរៀល មកនៅតែ ២ ម៉ឺនរៀល។ “សង្ឃឹមថា រឿងនេះនឹងត្រូវដោះស្រាយ ហើយពង្រឹង​ស្ថាន​ភាពនៃច្បាប់ចរាចរណ៍ដែលកំពុងអនុវត្តនេះផង» សម្តេចតេជោបន្ថែម។ ជាមួយនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញគម្រោងសាងសង់ផ្លូវអាកាស និងផ្លូវក្រោមដីចំ​នួន ៤…