សម្តេចតេជោ ហ៊ុន សែន ជួបសមាជិកបក្សមកពីក្រសួងស្ថាប័ននានាជាង ៤ពាន់នាក់ និយាយការងារឆ្ពោះទៅកាន់ការបោះឆ្នោត
FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តជួបជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសរុបជាង ៤ពាន់នាក់បន្ថែមទៀតមកពីតាមក្រសួងស្ថាប័ន នានា ដើម្បីជជែកពីការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ ក៏ដូចជាការបោះឆ្នោតជាតិ ឆ្នាំ២០១៨ផងដែរ។ សមាជិក សមាជិកា ដែលចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកនេះ គឺអញ្ជើញមកពីអគ្គនាយកដ្ឋានរដ្ឋសភា , គ.៧៨, ខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន, ធនាគារជាតិ, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងធម្មការ និងសាសនា, ក្រសួងកិច្ចការនារី, ក្រសួងមុខងារសាធារណៈ និងអាកាសចរណ៍ស៊ីវិល។ កិច្ចសំណេះសំណាលត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារសំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។ នៅសល់រយៈពេលតែ ៣៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់ហើយ។ គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំមានរចនាសម្ព័ន្ធដឹកនាំ…