សម្តេចតជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់សម្តេចម៉ែ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់សម្តេចម៉ែ។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ផ្ញើជូនលោកស្រី កែវ សុំ ភរិយារបស់ លោកតា អ៊ុ ម៉ាន្មូរីន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា មរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ សូមបញ្ជាក់ថា លោក អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាបងប្រុសសម្តេចម៉ែ មុនិនាថ សីហនុ បានទទួលមរណភាព ដោយជរាពាធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩៣ឆ្នាំ។…