សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និង អង្គពិធីទាំងមូលជាទីមេត្រី! និង អង្គពិធីទាំងមូលជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោ បាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ- ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តួចផ្តើមរៀបចំគោលនយោបាយ ដ៏មានសារ សំខាន់នេះ។ ទន្ទឹមនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍ឤស៊ី ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងគោលនយោបាយនេះ រហូតបានចប់ជាស្ថាពរ។ ជារួម ការប្រកាសដាក់ឱ្យអនុវត្តនូវ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ឆ្នាំ ២០១៧-២០២៥ នេះ ពិតជាមានភាពចាំបាច់ ក្នុងការបង្កើនឱកាសការងារសមរម្យ និងប្រកប​ដោយផលិតភាព ជូនប្រជាជនកម្ពុជាគ្រប់រូបដោយសមធម៌, ការលើកកម្ពស់ជីវភាព, ភាពថ្លៃថ្នូររបស់ប្រ ជាជន, ភាពសុខដុមរមនា និងការរួមចំណែកសម្រេចបានកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា…

សម្តេចតេជោ ហ៊ុន សែន ជំរុញយុវជនកម្ពុជា ដែលត្រូវចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ឲ្យប្រឹងពង្រីកទំនាក់ទំនងជាមួយយុវជនប្រទេសដទៃ

FN​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឲ្យយុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ត្រូវប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វាអាចក្លាយទៅជាឱកាសសម្រាប់ទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។ ការថ្លែងជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យយុវជនតំណាងឲ្យប្រទេសកម្ពុជាទាំង ២៩នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានមួយចំនួនពីសម្តេចនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យជាតិសាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍ ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ»។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់យុវជនពីមូលហេតុដែលនាំឲ្យយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ផងដែរ។…

សារលើហ្វេសប៊ុក ស្តីពី ការឈប់លក់សំបុត្រចូលទស្សនាឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ តទៅ។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។