ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករមកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងគោរពស្រឡាញ់ដ៏កក់ក្តៅរបស់បងប្អូនកម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តថា ការគោរពស្រឡាញ់នេះ គឺជាការផ្តល់កម្លាំងចិត្តឲ្យសម្តេចប្រឹងប្រែងធ្វើការងារកាន់តែខ្លាំងទៀតជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ការបន្ថែមប្រាក់ ៥ដុល្លារ ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារនាឆ្នាំ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាត់បាត់បង់ចំណូលជាង ៤០លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការពន្យារយកពន្ធកាន់ទុកលើប្រាក់ចំណេញរហូតដល់ឆ្នាំ២០២២ និងការមិនយកប្រាក់កម្រៃលើសេវាកាំកុងត្រូល។ * សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់បងប្អូនកម្មករ កម្មការិនី…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ ផ្លូវវេងស្រេង

មិនបានជួបជុំនៅថ្ងៃអាទិត្យ ដោយសារបង្កក់ចៅ និងសប្តាហ៍ក្រោយ ១៥ តុលា ខួបសម្ដេចតា ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេស ក្មួយៗ កម្មករ/ការិនី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន មកធ្វើពិធីនៅទីនេះសាជាថ្មីម្ដងទៀត ជាមួយនឹងកម្មករ/ការិនី ដែលអញ្ជើញមកពីតំបន់ជិតខាង នៃតំបន់នេះ ហើយដែលមានរហូតទៅដល់ ១៤.៤០០ នាក់។ ក្នុងចំណោមនោះ ក៏មានក្មួយៗមួយចំនួនក៏បានជួបជាមួយ ពូនៅឯកោះពេជ្ររួចហើយ។ នៅក្នុងកម្មវិធីក្នុងការជួបគ្នានៅឯកោះពេជ្រ ខ្ញុំសូមអធ្យាស្រ័យពីសំណាក់ក្មួយៗ ដែលមិនទាន់បានទៅជួប ដោយសារតែកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក៏មានការពាក់ព័ន្ធជាមួយធុរៈនៅក្នុងគ្រួសារ។ នោះគឺធុរៈទាក់​ទង ជាមួយនឹងការបង្កក់ចៅ។ វាជាការមិនសមរម្យទេ នៅពេលដែលជីតាត្រូវមានភារកិច្ចនៅក្នុងការពរចៅចេញ ទៅមើលពន្លឺព្រះអាទិត្យជាលើកដំបូង ក្នុងរយៈពេលមួយខែ។ នៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ កម្មវិធីរបស់ យើងក៏ត្រូវផ្អាកសាជាថ្មីម្ដងទៀត។ ដូចដែលក្មួយៗទាំងអស់បានដឹងហើយថា ថ្ងៃទី ១៥ ខែតុលា ជារៀងរាល់​ឆ្នាំជាថ្ងៃឈប់សម្រាក ដើម្បីប្រជាពលរដ្ឋកម្ពុជារបស់យើង បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធចំពោះសម្ដេចឪ សម្ដេចតា សម្ដេចតាទួត…

ក្រសួងដែនដី៖ វិវាទដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តចំនួន៤ ត្រូវបានដោះស្រាយចប់ជូនពលរដ្ឋជាង១៥០០គ្រួសារ

FN ៖ ករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋចំនួន១,៥៦៣គ្រួសារ ដាច់ស្រឡះហើយ ហើយមួយចំនួនទៀតដែលនៅសល់នោះ ក្រុមមន្ត្រីជំនាញក៏កំពុងពន្លឿនការបញ្ចប់វិវាទផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។ សេចក្ដីប្រកាសនោះ ធ្វើឡើងក្រោយពេលក្រសួងរៀបចំដែនដី រួមជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បើកកិច្ចប្រជុំធំមួយនៅទីស្ដីការក្រសួងដែនដី ដើម្បីពិភាក្សាអំពីដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តចំនួន៤ខាងលើ នាថ្ងៃទី០៩ ខែតុលា ម្សិលមិញ។