សម្តេចតេជោ ហ៊ុន សែន ចាត់តាំងលោក គី តិច ឱ្យរៀបចំបង្កើតក្រុមមេធាវី ដើម្បីការពារក្តីជូនស្រ្តីក្រីក្រនៅកម្ពុជា
FN ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តចាត់តាំងឱ្យរៀបចំបង្កើតក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។ លោក គី តិច តាមរយៈបណ្តាញព័ត៌មាន Fresh News ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្ត និងឱកាសដល់រូបលោកដើម្បីបង្កើត ក្រុមមេធាវីការពារក្តីជូនស្រ្តីក្រីក្រ ដែលខ្វះលទ្ធភាពរកសេវាមេធាវីជួយការពារក្តី នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកមេធាវីដែលការពារក្តីចំពោះសំណុំរឿងធំៗជាច្រើនខាងលើ ក៏បានប្តេជ្ញារៀបចំ និងដោះស្រាយនូវរាល់រឿងក្តីទាំងឡាយ ដើម្បីផ្តល់យុត្តិធម៌ដល់ស្រ្តីក្រីក្រនៅពេលខាងមុខនេះ។ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជារូបនោះ បានបញ្ជាក់ទៀតថា តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំហានទី១ នឹងឲ្យមានការរៀបចំ មេធាវីចំនួនប្រហែល៣០រូប ដែលភាគច្រើនជាស្រ្តី។ លោក គី តិច បានបន្ថែមប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន…