ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ឱ្យអនុវត្តនូវវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំមួយ ឱ្យគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី។ ក្នុងគោលបំណងជំរុញការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្ថែមលើខ្លឹមសារសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សាឱ្យអនុវត្តនូវវិធានការបង្ការទប់ស្កាត់ជំងឺនេះ។

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអនុវត្តន៍កិច្ចព្រមព្រៀងទាំងឡាយ ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-គុយបា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលកម្ពុជា និងគុយបា បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងទៅ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការជំរុញនេះបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី លួកា រូដរីហ្គឺស បារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ដែលទើបមកបំពេញការងារចូលជួបសំដែងការគួរសម និងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបនោះថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានជជែកគ្នាច្រើនទៅលើការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណៈទំនាក់ទំនងប្រទេសទាំងពីរគម្រប់៦០ឆ្នាំនៅក្នុងឆ្នាំ២០២០នេះ។ បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថា លោកស្រីពិតជាមានកិត្តិយសដែលបានមកធ្វើជាអគ្គរដ្ឋទូតនៅកម្ពុជា។ លោកស្រីបន្ថែមថា បេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ ធ្វើយ៉ាងណាពង្រីក និងពង្រឹងចំណងទំនាក់ទំនង…