រដ្ឋមន្រ្តីការបរទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្រោយមកដល់កម្ពុជា
FN ៖ នៅវេលាម៉ោង១០៖១០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន បានចាប់ផ្តើមជួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវិមានសន្តិភាព ក្រោយពេលមកដល់កម្ពុជា។ លោក តារ៉ូ កូណូ (Taro Kono) បានមកដល់កម្ពុជា នៅវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េន (ប្រមាណជាង៩០លានដុល្លារអាមេរិក) ដល់កម្ពុជា។ ក្រោយពេលបញ្ចប់ជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន, លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនថ្មីថ្មោងរូបនេះ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបន្ទាប់ពីនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក តារ៉ូ…