សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោក ក្រោមប្រធានបទ៖ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម

ឯកឧត្តមបណ្ឌិត មូគីសា គីទូយី អគ្គលេខាធិការ នៃសន្និសីទអង្គកាសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការ​អ​ភិវឌ្ឍ ឯកឧត្តម ប្រមុខរដ្ឋ /រដ្ឋាភិបាល នៃបណ្ដាប្រទេសដែលមានវត្ដមានទីនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ​ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកវិនិយោគសាកលនៃវេទិកាវិនិយោគពិភ​ព​លោកឆ្នាំ ២០១៨ ដើម្បីចែករំលែកចក្ខុវិស័យដើម្បីអនាគតយើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែង​អំណរគុណ​ដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វ៊ីស​ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទ​អន្ដរាគមន៍មុនៗ ទាក់ទងនឹងការវិនិយោគក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម ដែលមានសារៈសំខាន់​ជាខ្លាំងសម្រាប់​ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក្នុងតំបន់ និងពិភពលោកទាំងមូល។​ ដោយសារ​កម្ពុជាធ្លាប់បានរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគ ក្នុងក្របខណ្ឌតំបន់ និង​សកល ខ្ញុំសូមចូលរួមចែករំលែកអំពីគោលនយោបាយវិនិយោគ និងអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖ កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់​ខ្ជាប់ដោយប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្ដែ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើន​ទាំង​ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអន្ដោប្រវេសន៍ បណ្ដាលមកពីការប្រែប្រួលភូមិសាស្រ្ដនយោ​បាយ​ ស្របគ្នានឹងនិន្នាការគាំពារនិយមក្នុងបណ្ដាប្រទេសរីកចំរើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស​ ទៅកាន់​បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍។…

សេចក្តីដកស្រង់ប្រសាសន៍ ការជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសស្វ៊ីស

បានជួបបងប្អូនជាត្រកូល ហ៊ុន ដែលបែកគ្នាយូរហើយ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងឱកាសនេះ។ យើងសង្កេតឃើញថា មានអ្នកនៅប្រទេសស្វ៊ីសនេះហ្នឹងតែម្តង មានមកពីបារាំង អាឡឺម៉ង់ ហុងគ្រី កាណាដា ឆេក។ សម្រាប់និស្សិតក៏មានមកពី​បារាំង ស្វ៊ីស អាឡឺម៉ង់ ហុងគ្រី និងឆេក ផងដែរ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់បងប្អូនទាំងអស់ ដែលបានធ្វើដំណើរ ឆ្ងាយ ក្នុងពេលវេលាដែលបងប្អូនមួយចំនួនក៏ត្រូវធ្វើការ ហើយក៏ត្រូវសុំច្បាប់គេមកកាន់ទីនេះ។ ថ្ងៃមិញនេះ ខ្ញុំពិតជាមានការរំភើបដោយចេញពីទីស្នាក់ការរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការធ្វើសេចក្តីថ្លែងការណ៍ និង​ការឆ្លងឆ្លើយនូវសំណួរហើយនោះ ខ្ញុំបានឃើញបងប្អូនបានមកឈរនៅជិតសណ្ឋាគារនេះ។ ខ្ញុំឡើងទៅដល់ក្នុងបន្ទប់ទៅហើយ ប៉ុន្តែលឺសូរសម្រែកនៅខាងក្រៅ ខ្ញុំក៏បកចុះក្រោមវិញ ដើម្បីទៅជួបជាមួយបងប្អូន។ ពេលនោះ យើងបានថតរូបមួយចំនួនជាមួយគ្នា។ ជាការគាប់ជួនណាស់ ដែលខ្ញុំបានជួបជាមួយសាច់ញាតិរបស់ខ្ញុំមួយចំនួន គឺអ្នកពាមកោះស្នា។ ឥឡូវនេះ ត្រកូល ហ៊ុន នៅឯ Lyon គឺច្រើន ដែលខ្ញុំហៅព្រឹកមិញនេះ។ បើ ចែឡេង នេះ បែកគ្នាមិនមែនតិច(ឆ្នាំ)ទេ បែកប្រហែលជារហូតដល់ ៥០ ឆ្នាំជាង ទើបនឹងជួបគ្នាព្រឹកមិញ។ ជួបនៅប៉ារីសបានម្តងដែរ តែដូចចង់ភ្លេចមុខ…