មេដឹកនាំកំពូលកម្ពុជា និងតួកគី ឯកភាពគ្នាក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យឈានដល់១ពាន់លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីតួកគី បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបកំពូលទ្វេភាគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន មានស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្រ្តីកម្ពុជា។ លោកប្រធានាធិបតីបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។ លោកបានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺបង្ហាញពីសូចនករបង្ហាញពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយ និងទិសដៅ នៃការជំរុញទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូត ដល់១ពាន់លានដុល្លារនៅពេលខាងមុខ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាព ចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។ ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ…

កម្ពុជា-តួកគី ពិភាក្សាពីការជំរុញការបើកស្ថានទូតកម្ពុជានៅតួកគី ឲ្យបានឆាប់បំផុត និងឯកភាពគ្នាធ្វើទស្សកិច្ចលើគ្រប់កម្រិត ដើម្បីពង្រឹងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ

FN ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។ នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅ និងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅសាធារណរដ្ឋតួកគី ឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។ ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងលោកប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅប្រទេសតួកគី នាថ្ងៃអាទិត្យនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖​ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចបោះបង់កម្មវិធីមួយចំនួនបានពេលចេញទៅក្រៅប្រទេស តែបើឲ្យបោះបង់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត មិនអាចធ្វើបានឡើយ។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលទី១៩៩៤ ដែលមានរយៈពេល ២៤ឆ្នាំហើយនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ស្ថានទូតនៅក្រៅប្រទេសប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជានៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជាសម្រេចទិញដីសម្រាប់ បង្កើតស្ថានទូតនៅតួកគីនៅឆ្នាំ២០១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា តួកគីនឹងមានលទ្ធភាពកាន់តែច្រើនថែមទៀត ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា។ * សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាតួកគី សម្តេចបានប្រាប់ថាក្នុងចំណោមនិស្សិតនៅតួកគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើស…