ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥
FN ៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះហើយ។ ពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីដាក់ឱ្យដំណើរការផ្លូវដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងរាប់ពាន់នាក់ផ្សេងទៀត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ និងការបើកការដ្ឋានផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលថ្មីទៀតសម្រាប់កម្ពុជា និងអ្នកពោធិ៍សាត់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់សន្តិភាព ដែលនាំឱ្យមានសមិទ្ធផលទាំងនេះ។ * សម្តេចតេជោ ហ៊ុន សែន…