សេចក្តីដកស្រង់ សង្កថាប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ ជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! កំណត់ត្រាថ្មីនៃទំនាក់ទំនងដែកថែប កម្ពុជា–ចិន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយឯកឧត្តម Wang Yi ដើម្បីធ្វើពិធីប្រគល់ និងទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន។ អម្បាញ់មិញ យើងទាំងអស់គ្នាបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តម ថោង ខុន ក៏ដូចជាបានស្ដាប់ការលើកឡើងនៅក្នុងសុន្ទរកថារបស់ឯកឧត្តម Wang Yi។ (សមិទ្ធិផល)ទាំងអស់នេះគឺបានកើតឡើងពីការខិតខំប្រឹងប្រែងនៅក្នុងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃនេះគឺជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ដែលយើងបានទទួលនូវជំនួយមួយ ដែលយើងមិននឹកស្មានសូម្បីតែមកដល់ឆ្នាំ ២០០០ (ត្រូវជា)២០ឆ្នាំមុននេះយើងមិនស្មានថានឹងមានពហុកីឡដ្ឋានដ៏ល្អមួយនៅទីនេះនោះទេ។ មិនទាន់ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដោយសារត្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើសេដ្ឋកិច្ច និងសង្គមសិន … ខ្ញុំគួរតែជម្រាបជូន ហើយក៏ធ្លាប់បាននិយាយខ្លះៗ រួចមកហើយដែរថា ខ្លួនខ្ញុំផ្ទាល់បានសុំការអធ្យាស្រ័យពីសំណាក់ដៃគូអាស៊ានដទៃទៀត ដែល(សុទ្ធតែ)បានធ្វើស៊ីហ្គេមក្នុងរយៈកាល ២ ឆ្នាំម្ដង (ថា) សម្រាប់កម្ពុជា យើងពុំទាន់មានលទ្ធភាពដើម្បីនឹងធ្វើបែបនោះទេ។ យើងសុំការយោគយល់ពីមិត្តភក្តិនៅក្នុងក្របខណ្ឌអាស៊ាន ដោយយើងមានតម្រូវការចាំបាច់ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាមុន។ ប៉ុន្តែ…