សូមប្រជាពលរដ្ឋយកកូនៗដែលមានមាត់ឆែប និងឆែបក្រអមមាត់ ទៅព្យាបាលវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី
FN ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹម របស់សាធារណរដ្ឋកូរ៉េ ផ្ដល់សេវាព្យាបាល និងវះកាត់ជូនកុមារៗ ដែលមានមាត់ឆែប និងក្រអមមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ឆ្នាំ២០១៧ ហើយទីតាំងផ្ដល់សេវា គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសូមប្រញាប់រួសរាន់ឡើងនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ លោកសាស្រ្តាចារ្យ ម៉ុក ធាវី វេជ្ជបណ្ឌិតឯកទេស វះកាត់កែលម្អ និងសម្ផស បានឲ្យដឹងថា គម្រោងនៃផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ គឺក្នុងចំនួន៣០នាក់សិន តែបើមានប្រជាពលរដ្ឋនាំកូនៗ ទៅទទួលសេវាច្រើនជាងនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តព្យាបាលវះកាត់ជូនពួកគាត់ថែមទៀត។ លោកសាស្រ្តាចារ្យបានបន្តថា «យុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្រកម្ពុជា ចំនួន១២នាក់ និងក្រុមគ្រូពេទ្យកូរ៉េ ចំនួន១២នាក់ដែរ ដែលមកព្យាបាលជំងឺឆែមមាត់ នៅកម្ពុជា ហើយក្នុងចំណោមប្រជាជន៥០០នាក់ មានអ្នកឆែបមាត់ និងឆែបក្រអមមាត់ ១នាក់ ហើយក្នុងមួយឆ្នាំៗ មានកុមារកម្ពុជាកើតមាត់ឆែបពី ៥០០នាក់ ទៅ ៦០០នាក់»។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានព្យាបាលវះកាត់ ជូនកុមារឆែបមាត់ និងឆែបក្រអមមាត់ បានជិត៤,០០០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ…