ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់លើកដំបូងនៅកម្ពុជា ជាមួយការរំពឹងទទួលបានអ៉ីនធើណេតកាន់តែលឿន
FN ៖ ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ត្រូវបានតភ្ជាប់ និងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេស កម្ពុជាហើយជាមួយការរំពឹងថា នឹងជួយធ្វើឲ្យប្រព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរកាន់តែល្អប្រសើរថែមទៀត ខណៈដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យា និងមានតម្រូវការខ្ពស់លើការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី។ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាជាច្រើនរូបផ្សេងៗ។ វត្តមានខ្សែកាប្លិ៍ក្រោមបាត់សមុទ្រ MCT លើទឹកដីកម្ពុជានេះ ត្រូវបាននាំមកដោយមានកិច្ចសហការគ្នារវាងក្រុមហ៊ុន តែលកូថេក បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីហ្ស៉ីខម ជាមួយក្រុមហ៊ុន Telekom Malaysia Berhad តបស់ម៉ាឡេស៊ី និងក្រុមហ៊ុន Symphony Communication របស់ថៃ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអបអរសាទរដល់ក្រុមហ៊ុន និងស្ថាប័ននានា ដែលបានចូលរួមចំណែកក្នុងគម្រោងនេះ។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្តេចបានទន្ទឹងរង់ចាំសាកល្បងបទពិសោធន៍ នៃអ៉ីនធើណេតល្បឿនលឿនថ្មីនេះ…