លើកទី ២១ មកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកជួបជុំនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែកសញ្ញាបត្រ ចំនួន ៣.៣០២ នាក់។ ហើយដែលនេះ ជាលើកទី ២១ ដែលខ្ញុំមកកាន់សាលានេះ។ ការចាប់ផ្ដើមរបស់យើងតាំងពីឆ្នាំ ១៩៨៨ បើរាប់ពីពេលដែលខ្ញុំចូលរួម ហើយបន្ទាប់ទៅការចែកសញ្ញាបត្រលើកដំបូងក៏នៅឆ្នាំ ១៩៩៦។ ឆ្នាំ ១៩៨៨ ចុះឈ្មោះរៀនបរិញ្ញា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីសំដែងជូននូវការរីករាយជាមួយនឹងវឌ្ឍនភាព ការកើនឡើងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនេះ។ ការពិតទៅ ប្អូនៗ ក្មួយៗ ជានិស្សិតនៅទីនេះ គឺជាសិស្សប្អូនរបស់ខ្ញុំតែម្ដង តែមិនមែនដោយសារសិស្សប្អូននោះទេ បានជាខ្ញុំត្រូវធ្វើបណ្ណាល័យនៅទីនេះ។ ប្រហែលជាគេអាចដឹងបាននូវប្រវត្តិអំពីសាកលវិទ្យាល័យនេះ ដែលត្រូវបានបំផ្លាញចោលនូវក្នុងសម័យ ប៉ុល ពត ប៉ុន្តែ យើងត្រូវបានបញ្ចូល រៀបចំជាសាលាគរុវិជ្ជាផង ជាសាលាភាសាផង ជាសាលានយោបាយផង។ បន្ទាប់ទៅយើងច្របាច់សាលានេះជាមួយគ្នា បូកទាំងវិទ្យាស្ថានជាតិគ្រប់គ្រងកាលពីមុននេះក៏ជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឆ្នាំ ១៩៨៨ គឺជាឆ្នាំដែលខ្ញុំចុះឈ្មោះរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីយកសញ្ញាបត្របរិញ្ញាសិន ដើម្បីឈានជាមូលដ្ឋាន សម្រាប់ធ្វើនិក្ខេបបទថ្នាក់បណ្ឌិត។ ប្រហែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេ ដែលមានសារណា គឺសូមមើលសៀវភៅ ១០…