ក្រុមហ៊ុនអចលនទ្រព្យធំមួយរបស់ចិន ចាប់ដៃឧកញ៉ា គិត ម៉េង បោះទុន ៣ពាន់លានដុល្លារ សាងសង់សណ្ឋាគារផ្កាយ៦
FN ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន បានចាប់ដៃអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បោះទុនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។ ដំណឹងនៃការចាប់ដៃគ្នារវាងក្រុមហ៊ុន Guangzhou R&F Co.Ltd និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសាងសង់សណ្ឋាគារលំដាប់ផ្កាយ៦ នៅកម្ពុជានេះ បានបង្ហាញក្នុងពេលដែលលោក Zhang Li ប្រធានក្រុមហ៊ុន Guangzhou R&F បានចូលជួបសម្តែងការគួរសម និងសំ ណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានរាជរដ្ឋាភិបាលនារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។ លោក Zhang Li បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនរបស់លោកមកកាន់ប្រទេសកម្ពុជា។ ក្នុងដំណើរលើកទី៤នេះ លោកបានសង្កេតឃើញថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលលោកមានជំនឿទុកចិត្តខ្លាំងជាមួយកំ ណើន សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន…