ព័ត៌មានសង្ខេបនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៨-២៩ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រ ជាមានិតឡាវ យកចេញពីហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦
កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ ចង្អៀត និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នេះ គឺជាថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន។ មេដឹកនាំអាស៊ានបានបញ្ជាក់សាជាថ្មីពីការតាំងចិត្តក្នុងការរក្សាតំបន់ អាស៊ីអាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅសាលា និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំក្នុងឆ្នាំ ២០១៦-២០២០។ ជាមួយគ្នានេះ បណ្តាមេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាឧបទ្វីបកូរ៉េ បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចពីគ្រប់ភាគី។ **************************************** ១.កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ នៅព្រឹកថ្ងៃដដែល បណ្តាមេដឹកនាំអាស៊ានបានអញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋ មន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន-ចិន បានតាមដាននូវការទស្សនា ខ្សែវីដេអូ អំពី ការរំលឹកខួបលើកទី ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ការចេញផ្សាយសៀវភៅពីទិន្នន័យ និងតួលេខជាក់លាក់ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានចិន ដោយថ្នាក់ដឹកនាំនៃប្រទេសចិន ឡាវ និងពិធីកាត់នាំខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន…