ទស្សនៈវិភាគ៖ តើអ្នកណាជាមេក្លោងនៅពីក្រោយខ្នង និងជាអ្នករៀបចំសេណារីយោ ក្នុងផែនការបាញ់សម្លាប់លោក កែម ឡី ដើម្បីបង្វែរស្ថានការណ៍?
អត្ថបទ Fresh News គេមិនអាចមើលរំលងបានទេ នូវសារជាតិរបស់មនុស្សពាល ដែលកំពុងទាល់ច្រក គឺជននោះអាចនឹងហ៊ាន ធ្វើសកម្មភាពអាក្រក់ឃោរឃៅសព្វបែបយ៉ាង សូម្បីតែ «សម្លាប់មនុស្ស» ក៏ហ៊ានបញ្ជាឲ្យគេសម្លាប់ដែរ ក្នុងគោលដៅបង្វែរស្ថានការណ៍ពីបញ្ហារបស់ខ្លួនគេដែលកំពុងប្រឈម ឲ្យទៅជារឿងផ្សេង និងទម្លាក់កំហុសដាក់អ្នកដទៃ។ ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរ ក៏ដូចជាបង្ហាញនូវការគាំទ្រស្មារតី ចំពោះលោក កឹម សុខា ថា «មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ» ហើយថែមទាំងបានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ។ ជំនួបរវាងលោកបណ្ឌិត កែម ឡី និងលោក កឹម សុខា បានកើតឡើង ខណៈលោក កឹម សុខា កំពុងស្ថិតក្នុងស្ថានភាពបាក់ស្រុតស្មារតី ថមថយកម្លាំង…