លោក វេង សាខុន៖ ការនាំអង្ករទៅក្រៅប្រទេសមានការកើនឡើងខ្ពស់ ២ខែឆ្នាំនេះ នាំចេញជាង ១០ម៉ឺនតោន កើនជាង ១៤%
FN ៖ ក្នុងរបាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅក្រៅប្រទេសរយៈពេលពីរខែឆ្នាំ២០១៧នេះ បានជាង ១០ម៉ឺនតោន កើនឡើងលើសឆ្នាំទៅជាង ១៤ភាគរយ។ លោក វេង សាខុន បានគូសបញ្ជាក់ក្នុងរបាយការណ៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះថា ការនាំចេញអង្ករក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៧នេះ មានចំនួន ១០៩,៥៥១តោន កើនលើសឆ្នាំទៅ ១៣,៦០៦តោន ស្មើនិងប្រមាណ ១៤,២ភាគរយ។ របាយការណ៍បានគូសបញ្ជាក់ទៀតថា អង្កររបស់កម្ពុជានាំទៅកាន់ប្រទេសគោលដៅចំនួន ៤៦ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ បារាំងឈរលំដាប់ទី២ ប្រទេសប៉ូឡូញលំដាប់ទី៣ អង់គ្លេសលំដាប់ទី៤ ប្រទេសណេដឺឡែនឈរលំដាប់ទី៥…។ របាយការណ៍បានឲ្យដឹងទៀតថា មានក្រុមហ៊ុនចំនួន៥៤ ដែលបាននាំចេញអង្ករក្នុងបរិមាណច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Baitang Kampuchea ឈរលំដាប់លេខ១ ក្រុមហ៊ុន Cristal Rice ឈរលំដាប់លេខ២ ក្រុមហ៊ុន Khmer…