សម្តេចតេជោ ហ៊ុន សែន ស្នើកងទ័ពកម្ពុជា-ថៃ រួមគ្នាដោះស្រាយបញ្ហាតាមព្រំដែន កុំឲ្យប៉ះពាល់វិស័យដទៃទៀត
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Chalermchai Sittisad អគ្គមេបញ្ជាការកងទ័ពថៃថា ទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ គឺជារឿងមានសារៈសំខាន់មួយមិនអាចខ្វះបាន ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កុំឲ្យរីករាលដាល់ប៉ះពាល់ដល់វិស័យផ្សេងៗ។ ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក Chalermchai Sittisad ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោ អំពីការជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក អំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើកិច្ចការព្រំដែន ដើម្បីជំរុញឲ្យមានភាពល្អប្រសើរ រីកចម្រើន និងអភិវឌ្ឍន៍កាន់តែច្រើនឡើងថែមទៀតនៅតាមបណ្តោយព្រំដែនផង និងដើម្បីពង្រឹងមិត្តភាព និងសហការប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរផង។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវការជំរុញទំនាក់ទំនងល្អ នៃកងទ័ពទាំងពីរ។ សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរគឺមានសារៈសំខាន់ណាស់។ ព្រោះថាសព្វថ្ងៃនេះ…