គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នារសៀលថ្ងៃស្អែក
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ១ការិយាល័យ ក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាវេលាម៉ោង ២៖០០នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប។ បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំក្លែង គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៨៣២សំឡេង ជាអ្នកឈ្នះ ១សំឡេង លើគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតចំនួន ៨៣១សំឡេង។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គ.ជ.ប ក៏បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈកំពុងរាប់សន្លឹកឆ្នោតឡើងវិញនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ជជែកគ្នាឡើងតឹងសរសៃកជាបន្តបន្ទាប់។ ក្រោយបើកការប្រជុំសម្រេចស្ទើរពេញមួយព្រឹក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ហង្ស…