ធនាគារចិន អះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថានឹងបន្តវិនិយោគនៅកម្ពុជា ជាពិសេសគឺផ្តល់ទុនដល់ក្រុមហ៊ុនវិនិយោគនានា
FN ៖ ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន លោក ឆេន ស៊ីឈីង (Chen Siqing) បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។ នៅក្នុងជំនួបសម្តែងការគួរសមនោះ លោក ឆេន ស៊ីឈីង (Chen Siqing) បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សែន ថាលោកនឹងបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសគឺផ្តល់ទុនសម្រាប់ក្រុមហ៊ុននានាវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ លោក ឆេន ស៊ីឈីង (Chen Siqing) ប្រធានក្រុមប្រឹក្សាភិបាលធនាគារចិន បានថ្លែងថា ធនាគាររបស់លោកបានធ្វើការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ តំណាងធនាគារបានលើកឡើងថា នៅក្នុងប្រទេសចិន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តភ័ក្តិចាស់របស់ប្រទេសចិន ហើយកន្លងមកនេះភាគីចិនតែងតែចាត់ទុកទំនាក់ទំនង សម្តេចនាយករដ្ឋមន្ត្រី ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង មានលក្ខណៈជិតស្និទ្ធ និងស្និទ្ធស្នាល។ តំណាងភាគីចិន បានថ្លែងថា លោកពិតជាអរគុណចំពោះការគាំទ្រកន្លងមករបស់សម្តេចតេជោ ហ៊ុន…