សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូន អ្នកជំងឺ និងស្ត្រីមានផ្ទៃពោះ-សម្រាលកូន រួមទាំងបុគ្គលិក-កម្មករជាង ២ពាន់នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត

FN ៖ ក្នុងកំឡុងពេល កំពុងមើលថែទាំមាតា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, នៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ លោកយាយ ម៉ោង ទឹម អាយុ ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាង ដែលមានការអមដំណើរជាមួយគណៈប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខដោយផ្ទាល់ និងចែកអំណោយមនុស្សធម៌ ជូនដល់អ្នកជំងឺដែលមកសម្រាកព្យាបាល ប្រមាណចំនួន ១,១២៣នាក់ នៅតាមផ្នែកនីមួយៗក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ លោកស្រីកិត្តិបណ្ឌិត អ៊ុក…