ដកស្រង់ប្រសាសន៍ សារសំឡេងតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធានទទួលបន្ទុកដឹក នាំការចាក់វ៉ាក់សាំងទូទាំងប្រទេស
ឯកឧត្ដម ម៉ម ប៊ុនហេង! ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត! កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ ប៉ុន្តែ ដើម្បីឱ្យការងារនេះបានឈានទៅមុខបាន(កាន់តែ)ល្អប្រសើរ ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងផ្នែកកងទ័ព និងផ្នែកនគរបាល។ ខ្ញុំសូមចង្អុលការ។ សូមតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដែលរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ។ នៅពេលខាងមុខ វ៉ាក់សាំងនឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញទៅលើគោលដៅមួយចំនួន ដែលយើងត្រូវផ្ដល់។ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្រ្តី ឬស្នើសុំមកដល់ខ្ញុំ សុំតែងតាំងអ្នកណាផ្សេងទៀត ទាំងក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច…