ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគារកីឡាដ្ឋាន និងបើកការដ្ឋានអគារកីឡាដ្ឋានកណ្តាល នៃពហុកីឡាដ្ឋានជាតិ មរតកតេជោ
ពិធីពីរប្រារព្ធក្នុងពេលតែមួយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានរួមជាមួយឯកឧត្តមអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ក៏ដូចជា កីឡាករ/ការិនី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើ ពិធីពីរដំណាលគ្នាតែម្ដង។ ពិធីទី ១ គឺសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលមួយចំនួន ដែលបាន កសាងឡើងតាំងពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៣។ ដែលពេលនោះ ដែលអាចនឹងផ្ដល់ឱកាស សម្រាប់ ការហ្វឹកហាត់ និងការប្រកួតទៅលើកីឡាមួយចំនួន។ ឯពិធីទី ២ គឺការបើកការដ្ឋាន សម្រាប់ទីលានប្រកួត ដែលហៅថា កីឡាដ្ឋានធំ ដែលជាជំនួយឥតសំណង នៃសាធារណរដ្ឋប្រជាមានិតចិន។ មូលហេតុដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ថ្ងៃនេះ វិស័យកីឡារបស់យើង គឺពិតជាមានសមិទ្ធផលថ្មី ដែលសម្រាប់បម្រើទៅដល់កិច្ចអភិវឌ្ឍន៍ នៃ វិស័យកីឡា។ ប៉ុន្តែ ដំបូងខ្ញុំគួរតែធ្វើការសូមអភ័យទោសសាជាថ្មីម្ដងទៀត ចំពោះជនរួមជាតិ ជាពិសេស កីឡាករ/ការិនី ដែលទាក់ទងនឹងការពន្យារជាម្ចាស់ផ្ទះស៊ីហ្គេម (SEA Games) រហូតទៅដល់ឆ្នាំ…