ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅរាជធានីភ្នំពេញ
FN ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២ តម្លៃជាង ៦០លានដុល្លារ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២នេះ អាចផលិតទឹកស្អាតបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសប្បាយរីករាយនៅពេលទទួលបានសមិទ្ធផលថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ។ * ជាមួយនិងការដាក់ឲ្យដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ប្រវត្តិឈឺចាប់ កាលពីទសវត្សរ៍ឆ្នាំ៨០។ ដោយសារតែខ្វះបណ្តាញទឹកប្រើប្រាស់នេះ បានធ្វើឲ្យសម្តេចបាត់បង់កូនប្រុសម្នាក់ ពោលឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរលូតកូន ព្រោះតែរឿងយោងទឹកពីដីទៅដាក់លើផ្ទះ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទៅហើយសម្តេចនៅប្រើរថយន្តដឹកទឹកទៅប្រើប្រាស់នៅឡើយទេ ព្រោះទឹករត់ចូលមិនដល់ផ្ទះ។ * សម្តេចតេជោ ហ៊ុន…